ទៀត​ហើយ វណ្ណា វត្តី ប្រកាស​បញ្ចុះ​តម្លៃ​ជួល​អចលនទ្រព្យ​ផ្ទាល់​ខ្លួន​នៅ​ភ្នំ​ពេញ និង​ប៉ៃលិន​ទាប​មិន​គួរ​ឲ្យ​ជឿ

  • 2020-04-02 07:29:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​សប្ដាហ៍​មុន​អ្នក​នាង ខាត់ សុឃីម បាន​ប្រកាស​បញ្ចុះ​តម្លៃ​ផ្ទះ​ជួល​របស់​ខ្លួន ៥០% ជួយ​សម្រាល​បន្ទុក​របស់ បង​ប្អូន​ប្រជាពលរដ្ឋ ឥឡូវ​នៅ​សប្ដាហ៍​នេះ មាន​តារា​ស្រី​ម្នាក់​ទៀត​បាន​ប្រកាស​បញ្ចុះ​តម្លៃ​ដូច​គ្នា​លើ​អចលនទ្រព្យ​របស់​ខ្លួន​ដែល​មាន​ទាំង​នៅ​ភ្នំពេញ និង​ខេត្ត​ប៉ៃលិន នៅ​ក្នុង​គ្រា​ដែល Covid-19 បាន និង​កំពុង​វាយ​លុក។

“ខ្ញុំ​បញ្ចុះ​ថ្លៃ​ជួល​ផ្ទះ និងCondoរបស់​ខ្ញុំ​ចំនួន50% រហូត​ដល់​ចប់ Covid-19អតិថិជន​ឃើញ​ហើយ​បង់​អោយ​នាង​ខ្ញុំ​តែ 50% ទៅ​បាន​ហើយ"។ វណ្ណា វត្តី សរសេរ​លើ​ហ្វេសប៊ុក​ព្រឹក​នេះ ដោយ​ទទួល​បាន​ការ​សាទរ​យ៉ាង​ច្រើន​ពី​ប្រិយមិត្ត ក៏​ដូច​ជា​អ្នក​គាំទ្រ​របស់​នាង"។

វត្តី បាន​បញ្ចេញ​ឲ្យ​ដឹង​ថា នាង​មាន​អចលនទ្រព្យ​ផ្ទាល់​ខ្លួន​មួយ​ចំនួន​នៅ​ភ្នំពេញ និង​ខេត្ត​ប៉ៃលិន ដែល​នាង​ប្រើ​ដើម្បី​ជួយ​ជ្រោង​ជីវភាព​របស់​នាង ដោយ​មិន​ពឹង​តែ​លើ​សិល្បៈ​មួយ​មុខ។ អចលនទ្រព្យ​ទាំង​នោះ គឺ​នាង​បាន​ទិញ​ខ្លះ​ជិត​១០​ឆ្នាំ ខ្លះ​ក៏​តិច​ជាង​នេះ ដោយ​ក្នុង​នោះ​មាន Condo នៅ​ក្រោយ​វត្ត​សន្សំ​កុសល និង​ផ្ទះ​ល្វែង​នៅ​ម្ដុំ​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​ដី​មួយ​កន្លែង​នៅ​ខេត្ត​ប៉ៃលិន ដែល​ទាំង​អស់​នេះ កន្លង​មក នាង​បាន​ជួល​ឲ្យ​ទៅ​គេ​ទាំង​អស់។

រូប​តំណាង Condo

ចំពោះ​តម្លៃ​ជួល តារា​ស្រី​បាន​បញ្ចេញ​ឲ្យ​ដឹង​ថា កន្លង​មក​នាង​សម្រាប់​ខុនដូ នាង​ជួល​១​ខែ ៥៥០​ដុល្លារ ផ្ទះ​ជួល​នាង​ជួល​ក្នុង​តម្លៃ ៤៥០​ដុល្លារ និង​ដៃ​នៅ​ខេត្ត​ប៉ៃលិន​ក្បាល ៤០ម៉ែត្រ បណ្ដោយ ៥០​ម៉ែត្រ កន្លង​មក​នាង​ជួល​តម្លៃ ៧០០​ដុល្លារ​អាមេរិក។ឥឡូវ​នេះ នាង​បញ្ជាក់​ថា តម្លៃ​ខាង​លើ គឺ​បញ្ចុះ ៥០% ទាំង​អស់ ដូច្នេះ​បើ​អតិថិជន​ផ្ទះ​ជួល​នាង​ឃើញ​ហើយ បង់​ឲ្យ​នាង​តែ ៥០%​នៃ​តម្លៃ​ពី​មុន​បាន​ហើយ ចាប់​ពី​ពេល​នេះ រហូត​ដល់ Covid-19 លែង​គំរាម​កំហែង។

វណ្ណា វត្តី បញ្ជាក់​ថា នាង​មិន​សម្បូរ​សប្បាយ​ណាស់​ណា​ទេ ប៉ុន្តែ​គ្រាន់​តែ​ចង់​ចូល​រួម​បន្ថយ​ការ​លំបាក​ខ្លះ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ជា​អតិថិជន​របស់​នាង ដែល​បច្ចុប្បន្ន​នេះ​ជួប​ការ​លំបាក​ក្នុង​ជីវភាព ពោល​គឺ​ពិបាក​ក្នុង​ការ​រក​ប្រាក់​ចំណូល​ដោយ​សារ​តែ Covid-19។

កញ្ញា វណ្ណា វត្តី គឺ​ជា​សិល្បករ​ទី​៣ ដែល​បាន​ធ្វើ​ការ​ចែក​រំលែក​ការ​ឈឺ​ឆ្អាល​ដើម្បី​ជួយ​សម្រួល​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​បាន និង​កំពុង​ជួប​ការ​លំបាក​ដោយ​សារ​មេរោគ​សាហាវ ដោយ​សប្ដាហ៍​មុន ខាត់ សុឃីម បាន​ប្រកាស​បញ្ចុះ​តម្លៃ ៥០% ដែរ​លើ​អាជីវកម្ម​ជួល​ផ្ទះ​របស់​នាង​នៅ​ខាង​ក្រោយ​ផ្សារ​ដី​ថ្មី​នា​តំបន់ លូ៥។ ក្រោយ​មក​ទៀត តារា​ចម្រៀង​ផលិតកម្ម​សាន់ដេ លោក ឆាយ វីរៈយុទ្ធ ក៏​បាន​ប្រកាស​ចែក​អង្ករ​ដល់​ប្រជាពលរដ្ឋ ពិសេស​សិល្បករ​ដែល​មាន​ជីវភាព​ខ្វះ​ខាត​ដែរ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម