Premier League គ្រោងទៅលេងនៅទឹកដីចិន ដើម្បីបញ្ចប់រដូវកាលនេះ
- 2020-04-03 01:40:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Premier League គ្រោងទៅលេងនៅទឹកដីចិន ដើម្បីបញ្ចប់រដូវកាលនេះ
ចន្លោះមិនឃើញ
ក្របខណ្ឌ Premier League របស់អង់គ្លេស ចង់យកទឹកដីចិន ដើម្បីលេងបញ្ចប់រដូវកាលនេះតែម្ដង ដើម្បីជៀសវាងបង់ប្រាក់៧៦២លានផោនឱ្យទៅខាងទូរទស្សន៍វិញ។
រដូវកាលនេះ គេមិនទាន់ច្បាស់ថាលីគអង់គ្លេស នឹងត្រូវមានអនាគតយ៉ាងណានោះទេ ប៉ុន្តែតាមស្ថានភាពបច្ចុប្បន្ននេះពិបាកក្នុងការចាប់ផ្ដើមលេងវិញក្នុងពេលឆាប់ៗណាស់។ កត្តានេះហើយ ថ្នាក់ដឹកនាំនៃពានរង្វាន់នេះ មានតែស្វែងរកវិធីផ្សេងដើម្បីធ្វើយ៉ាងណាឱ្យលេងទាល់តែចប់។
ប្រភពមួយចំនួនបានបង្ហើបថាអង់គ្លេស ចង់លេងឱ្យចប់រដូវកាលនេះ ដោយយកទឹកដីរបស់ចិនធ្វើជាកន្លែងប្រកួត។ ការជ្រើសយកចិននេះ គឺដោយសារតែប្រទេសនេះកំពុងធូរស្បើយខ្លាំងមែនទែនពីមេរោគ Covid-19 ។ បើទោះជាចិនជាកន្លែងដំបូងនៃមេរោគមែន ប៉ុន្តែបច្ចុប្បន្នពួកគេគឺជាប្រទេសដែលសុវត្ថិភាពជាងគេ ពីមេរោគ Covid-19។
រំលឹកថារដូវកាលនេះ ប្រសិនបើលីគអង់គ្លេស មិនអាចលេងរហូតដល់ចប់រដូវកាលបានទេ នោះពួកគេនឹងត្រូវសងទៅខាងទូរទស្សន៍វិញលើការលក់សិទ្ធិផ្សាយប្រមាណជា ៧៦២លានផោនឯណោះ៕