អាហារសល់ពីយប់ទាំងនេះ មិនអាចញ៉ាំបានឡើយ ទើបមិនគ្រោះថ្នាក់

  • 2020-04-03 01:54:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានមនុស្សមួយចំនួនចូលចិត្តយកអាហារដែលសល់យកក្លាសេក្នុងទូរទឹកកកទុកដល់ថ្ងៃស្អែកញ៉ាំណាស់ ប៉ុន្តែតើអ្នកដឹងទេថាមានអាហារមួយចំនួនមិនអាចបរិភោគបានឡើយក្រោយពេលដែលអ្នកញ៉ាំរួច។ តើមានអ្វីខ្លះទៅ?

ពងមាន់

នៅពេលដែលពងមាន់អ្នកចម្អិនមិនសូវឆ្អិន ហើយអ្នកទុកដាក់វាមិនល្អក្នុងទូរទឹកក នោះវាងាយនឹងមានមេរោគឆ្លងចូលទៅក្នុងនោះណាស់ ដែលអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពអ្នកបាន។

សាច់ផាក់ឡូវ

ប្រសិនជាអ្នកមិនចង់មានអាការៈពុល សូមអ្នកកុំញ៉ាំសាច់ផាក់ឡូវដែលសល់ឲ្យសោះ ព្រោះនៅក្នុងទូរទឹកកមានមេរោគច្រើនដែលអាចជ្រាបចូលទៅក្នុងនោះពេលដែលអ្នកខ្ចប់វាមិនបានល្អ។

ទឹកសណ្តែក

នៅពេលដែលអ្នកធ្វើទឹកសណ្តែកហើយភ្លាម អ្នកគួរតែញ៉ាំអស់ក្នុងរយៈពេលពី២ទៅ៤ម៉ោង ព្រោះបើទុកយូរ វាអាចខូចគុណភាពបាន។

គ្រឿងសមុទ្រ

ក្តាម ត្រី បង្គារ គឺជាគ្រឿងសមុទ្រដែលអ្នកមិនគួរញ៉ាំពេលដែលវាសល់ចំនួនមួយយប់ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ថ្លើម និងក្រលៀនរបស់អ្នកបាន។ ប៉ុន្តែប្រសិនជាអ្នកទិញច្រើន ហើយចម្អិនមិនអស់ អ្នកអាចច្រកវាចូលទៅក្នុងប្រអប់មួយ រួចយកវាទៅក្លាសេនៅកន្លែងដែលកកបាន។

សម្ល

សម្លដែលអ្នកហូបសល់យកល្អអ្នកគួរតែកុំទុកដល់ស្អែកញ៉ាំឲ្យសោះ ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នកបានដោយអ្នកទុកវាក្នុងឆ្នាំងក្នុងរយៈពេលយូរដែលអាចធ្វើឲ្យវាខូចគុណភាពយ៉ាងងាយ៕

ប្រភព៖ Health.com.kh   អត្ថបទ៖ Tina Taing