ស្ងាត់យូរ! មកតាមដានតម្លៃ Honda Dream 2020 ដាក់លក់ប៉ុន្មានពេលនេះ?
- 2020-04-03 02:35:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់យូរ! មកតាមដានតម្លៃ Honda Dream 2020 ដាក់លក់ប៉ុន្មានពេលនេះ?
ចន្លោះមិនឃើញ
ហាក់មានភាពស្ងប់ស្ងាត់នៅតាមហាងលក់ម៉ូតូមួយចំនួនៅក្រុងភ្នំពេញ តែបើតាមការសាក់សួរនៅតាមហាងជាច្រើន Honda Dream ឆ្នាំ ២០២០ នៅតែមានអ្នកទិញមួយៗមិនចេះដាច់ហើយបើនិយាយពីតម្លៃក៏មិនធ្លាក់ច្រើនឡើយ។
Honda Dream ដែលគេតែនិយមហៅ អាសង់ ចេញដល់ស៊េរីឆ្នាំ ២០២០ មានរូបរាងមិនមានការប្រែប្រួល និងនៅតែបន្តមានលក់នៅលើទីផ្សារយ៉ាងច្រើន ពិសេសនៅម្ដុំគិរីរម្យ។
តាមពីប្រភពហាងទាំងនេះ នៅព្រឹកនេះ Honda Dream ឆ្នាំ ២០២០ ដាក់លក់តាមហាងមានតម្លៃចន្លោះពី ២ ៣៥០ ទៅ ២ ៤០០ដុល្លារ (តម្លៃនេះអាចលើសនេះសម្រាប់ការបង់រំលួស និងខុសគ្នាពីហាងមួយទៅហាងមួយ និងស៊េរីចុងឆ្នាំ ឬដើមឆ្នាំ)។
Honda Dream ស៊េរីឆ្នាំ ២០២០ នេះមានជម្រើសពណ៌ ៣ គឺដូចទៅនិងឆ្នាំមុនៗដែរ ក៏ប៉ុន្តែបានថែមពណ៌ស ថ្មីសន្លាង មួយទៀត៕
ចុចអាន៖
Suzuki កំពុងសម្ងំផលិតឡាន Off-road ថ្មី តម្លៃ១ម៉ឺនដុល្លារស្តើង
ឡានភីកអាប់ Toyota គូប្រជែង Ford Ranger Raptor ថ្មី អាចប្រើម៉ាស៊ីនពិសេសមួយនេះ