ខាង​ក្នុង​ឡាន​សង្គ្រោះ​បន្ទាន់​អ្នក​ជំងឺ Covid 19 ពេទ្យអ៊ីតាលី​លើក​ទឹក​ចិត្ត​អ្នកជំងឺថា៖ កុំ​ខ្លាច កុំ​ខ្លាច

  • 2020-04-03 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​ដឹង​ថា អ្នក​ផ្ទុក​មេរោគ Covid 19 មាន​អារម្មណ៍​ភ័យ​ខ្លាំង ទើប​ក្រុម​វេជ្ជបណ្ឌិតនៅ​ប្រទេស​អ៊ីតាលី ខំ​លើក​ទឹក​ចិត្ត​អ្នក​ជំងឺ​របស់​ខ្លួន​ជា​ខ្លាំង។

មូលនិធី​កាកបាទ​ក្រហម​អ៊ីតាលី​បាន​បង្ហោះ​វីដេអូ​មួយ​អំពី​សកម្មភាព​នៅ​ក្នុង​រថយន្ត​សង្គ្រោះអ្នក​ជំងឺ Covid 19 នៅ​ប្រទេស​មួយ​នេះ។

វីដេអូ​នេះ​បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជា​ខ្លាំង ដោយ​ខ្លះ​ទប់​អារម្មណ៍​មិន​បាន ព្រោះ​អ្នក​ជំងឺ​ស្រែក​ថ្ងូរ​ជា​ហូរហែរ​ព្រោះ​ពិបាក​ដកដង្ហើម។ ឃើញ​សភាព​បែប​នេះ ក្រុមវេជ្ជបណ្ឌិត​ដឹង​ថា​អ្នក​ជំងឺ​របស់​ខ្លួន​ប្រាកដ​ជា​ភ័យ​មិន​ស្ទើរ​ឡើយ ទើប​ពួក​គេ​លើក​អ្នក​ជំងឺ​ឡើង​ឡាន​បណ្ដើរ និយាយ​លើក​ទឹក​ចិត្ត​បណ្ដើរ។

“លោក​មិន​ចាំ​បាច់​និយាយ​អ្វី​ទាំង​អស់ អ្វី​ដែល​លោក​ចង់​និយាយ​គឺ​ពួក​ខ្ញុំ​យល់​អស់​ហើយ កុំ​ខ្លាច​ កុំ​ខ្លាច” វេជ្ជបណ្ឌិត​ម្នាក់​និយាយ​លើក​ទឹក​ចិត្ត។

ទន្ទឹម​នឹង​នោះ កម្រង​រូបភាព​ពេទ្យឆ្លៀត​អង្គុយ​សម្រាក​ប៉ុន្មាន​វិនាទី មុន​ពេល​ទទួល​អ្នក​ជំងឺ​ថ្មី ក៏​បាន​ធ្វើ​​ឲ្យ​គេ​អាណិត​ពេទ្យនៅ​អ៊ីតាលី​យ៉ាង​ខ្លាំង​ដែរ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ Caramel