ភ្នាល់​ចាញ់​សង្សារ​ត្រូវ​កាត់​សក់ ស្មាន​តែ​អាក្រក់​ហើយ តែ​បែរ​ជា​សង្ហាលើស​ដើម

  • 2020-04-03 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ី​ចឹង​បាន​មនុស្ស​គ្រប់​គ្នា​តែង​និយាយ​ថា បើ​មុខ​ស្អាត​ហើយ ទោះ​បី​ជា​កាត់​សក់​ម៉ូដ​ណា ឬ​កោរ​តែ​ម្ដង​ក៏​នៅ​តែ​ស្អាត​ដែរ។

ការ​ផ្លាស់​ប្ដូរ​ម៉ូដ​សក់ ឬ​កាត់​សក់​ខ្លី អាច​និយាយ​បាន​ថា​​ជា​រឿង​ប្រថុយប្រថាន​បំផុត មិន​ថា​ចំពោះ​បុរស ឬ​នារី​ក៏​ដោយ។ មាន​មនុស្ស​មួយ​ចំនួន​ គឺ​ទម្រង់​មុខ​សម​តែ​ម៉ូដ​សក់​តិច​បំផុត បើ​កាត់​ខុស​ពី​ម៉ូដ​ទាំង​នេះ ប្រាកដ​ជា​មិន​យល់​ឡើយ ដូច​នេះ​ពួក​គេ​នៅ​ស្មោះស្ម័គ្រ​ជាមួយ​ម៉ូដ​តែ​មួយ​រហូត។

ជាក់​ស្ដែង មុន​នេះ​បន្តិច នៅ​លើ​បណ្ដាញ​សង្គមចិន មាន​ប្រធានបទ​កាត់​សក់​មួយ​ទទួល​បាន​ចំណាប់អារម្មណ៍​ជា​ខ្លាំង។ តាម​នោះ​ដែរ ប្រុស​ស្អាត​ម្នាក់​រហ័សនាម Bao Bao បាន​ខំ​ទុក​សក់​ឡើង​មួយ​ឆ្នាំ ទម្រាំ​បាន​សក់​វែង​ដូច​បច្ចុប្បន្ន។ យ៉ាង​ណា​ក្ដី​ ដោយ​មិន​ដឹង​ថា​ហេតុផល​អ្វី លោក​បាន​ភ្នាល់​ចាញ់​មិត្ត​ស្រី​រឿង​មួយ ហើយ​ដោយ​សារ​តែ​មិត្តស្រី​មិន​ចូល​ចិត្ត​លោក​សក់​វែង​នោះ លោក​ក៏​ត្រូវ​កាត់​សក់​វែង​នេះ​ចេញ។

ស្មាន​តែ​ខ្លួន​ឯង បាក់​សម្រស់​ហើយ​ដោយ​សារ​កាត់​សក់​នេះ ប៉ុន្តែ​ម៉ូដ​សក់​ថ្មី​របស់ Bao Bao ក៏​ធ្វើ​ឲ្យ​លោក​សង្ហា​មិន​ធម្មតា​ដែរ។ បើ​ពី​មុន លោក​ស្អាត​របៀប​ទន់ភ្លន់​នោះ នៅ​ពេល​នេះលោក​ស្អាត​បែប​រឹង​មាំ​វិញ​ម្ដង។ មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​សរសើរ​លោក​ថា ដោយ​សារ​តែ​មាន​ទម្រង់​មុខ​ស្អាត​ស្រាប់​ដូច​នេះ ម៉ូដ​សក់​ណា​ក៏​សម​នឹង Bao Bao ដែរ៕

ប្រភព៖ Kenh14   ប្រែសម្រួល៖ Caramel