គេ​មាន​ត្រឹម 108MP ​ស្ងាត់ៗ Xiaomi សម្ងំ​ផលិត​ Sensor ទំហំ 144MP គ្រោងបំពាក់​លើ Mi 10S Pro

  • 2020-04-03 06:25:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ត្រលប់​ទៅ​អតីត​កាល​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន Xiaomi ក៏​បាន​វិវត្ត​យ៉ាង​សកម្ម​លើ​ Sensor ផ្នែក​កាមេរ៉ា ដោយ​សម្រាប់​ទំហំ 48MP គឺ Xiaomi នេះ​ឯង​ជា​ក្រុមហ៊ុន​ដំបូង​ដែល​បាន​ចេញ​ផ្សាយ គ្រា​នោះ​គឺ Redmi Note 7 លុះ​ក្រោយ​មក​មាន Redmi Note 8 Pro ទំហំ 64MP និង​ចុង​ក្រោយ​គឺ Mi Note 10 ទំហំ 108MP។

បែបណាមិញ​តាម​របាយការណ៍​ថ្មី​ពី Sudhanshu បង្ហោះ​លើ Twitter បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន​មួយ​នេះ កំពុង​សម្ងំ​ផលិត Sensor ថ្មី​មួយ​ទៀត ដែល​មាន​ទំហំ 144MP មិន​ទាន់​មាន​លើ​ស្មាតហ្វូន​ណាៗ​ទាំង​អស់ ហើយ​ក្រុមហ៊ុន​គ្រោង​ចេញ​ផ្សាយ​នៅ​ជំនាន់ Mi 10S Pro ឬ Mi CC10 Pro។

បើ​តាម​ដឹង Sensor នេះ ទំនង​ជា​ចាប់​ដៃ​សហការ​ផលិត​ជាមួយ​ក្រុមហ៊ុន Samsung ​ប៉ុន្តែ​យើង​មិន​អាច​ដឹង​ច្បាស់​នោះ​ឡើយ ថា​នឹង​លេចចេញ​លើ​ស្មាតហ្វូន Xioami មុន​ឬ​បែប​ណា។

បញ្ជាក់​ថា​បច្ចុប្បន្ន​មាន​ស្មាតហ្វូន ៤ ម៉ូឌែល​ហើយ​ដែល​បំពាក់​កាមេរ៉ា​ទំហំ 108MP ក្នុង​នោះ​មាន​ដូច​ជា​ត្រកូល Xiaomi​ Mi Note 10, Mi 10 Pro 5G, Mi Mix Alpha និង Galaxy S20 Ultra របស់​ក្រុមហ៊ុន Samsung៕

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី