សឹងមិនជឿ Ford Ranger Raptor ឆ្នាំ២០២០ ចេញលក់នៅម៉ាឡេស៊ី ថោកដល់ម្លឹង

  • 2020-04-03 07:12:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Ford Malaysia ទើបតែបានប្រកាសដាក់លក់រថយន្តភីកអាប់ Ford Ranger Raptor ស៊េរីឆ្នាំ២០២០ ជាផ្លូវការ នៅក្នុងប្រទេសម៉ាឡេស៊ី។

រថយន្តភីកអាប់ប្រភេទ High-performance មានសមត្ថភាព Off-road ខ្លាំងជាង Ford Ranger ធម្មតានេះ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២០៨ ៨៨៨រីងហ្គីត ឬប្រហែលខ្ទង់ ៤៨ ០០០ដុល្លារ នៅលើទីផ្សារប្រទេសម៉ាឡេស៊ី។

Ranger Raptor ឆ្នាំ២០២០ នេះ ទទួលបានការអាប់ដេតមួយចំនួន ដូចជា ប្រព័ន្ធចង្កៀងមុខ LED, សេនស័រចូលចតខាងមុខ, ប្រព័ន្ធខ្សែក្រវ៉ាត់ Front Seat Belt Warning, ប្រព័ន្ធហ្វ្រាំងអូតូ Automatic Emergency Braking និង Lane Keeping Assist ជាដើម។ ក្រៅពីនោះ វាមានបំពាក់លក្ខណៈពិសេសសម្រាប់ការបើកបរ Off-road ដូចជា ប្រព័ន្ធបូម Fox Racing, យ៉ាន់ថ្មីទំហំ ១៧អ៊ីង និងសម្បកកង់ពិសេស សម្រាប់បើកបរលើស្ថានភាពផ្លូវពិបាក ផងដែរ។

រថយន្ត Ford Ranger Raptor ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ EcoBlue Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២១០សេះ ប្រើប្រអប់លេខអូតូ ១០វគ្គ និងប្រព័ន្ធប៉ុងពីរ 4WD។ សម្រាប់ទីផ្សារប្រទេសម៉ាឡេស៊ី វាមានចំនួន ៤ពណ៌ គឺ ប្រផេះ, ខ្មៅ, ស និងខៀវ៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ សេង ឡុង