អ្នកកាសែតស្រី ១នាក់ ស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្រុងញ៉ូវយ៉ក

  • 2020-04-03 09:25:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកកាសែតស្រី វ័យ៥៤ឆ្នាំ បានស្លាប់ដោយសារជំងឺកូរ៉ូណា ទាំងនាងមានជំងឺមហារីកដែលស្ថិតក្នុងដំណាក់កាលដែលកំពុងតែព្យាបាល។

Maria Mercader ជាអ្នកកាសែតស្រី ដែលមានវ័យ៥៤ឆ្នាំ ស្លាប់ដោយសារជំងឺ(Covid-19)

Maria Mercader ជាអ្នកកាសែតស្រី ដែលមានវ័យ៥៤ឆ្នាំ បានស្លាប់ដោយសារជំងឺផ្លូវដង្ហើមដ៏កាចសាហាវ (Covid-19) នៅក្នុងទីក្រុងញ៉ូវយ៉ក។ នេះបើតាមការចុះផ្សាយរបស់អង្កភាពសារព័ត៌មាន CNN។

គួរបញ្ជាក់ដែរថា ស្រ្តីអ្នកកាសែតរូបនេះ បានស្លាប់ដោយសារតែជំងឺកូវីដ១៩ ខណៈនាងកំពុងតែទទួលការព្យាបាលជំងឺមហារីក និង ទទួលការព្យាបាលដោយថ្នាំ និង ការវះកាត់ច្រើនលើកច្រើនសារ អស់រយៈពេលជាង២០ឆ្នាំកន្លងមក៕

ប្រភព៖ CNN   ប្រែសម្រួល ៖ Art