ប្រយុទ្ធ​ប្រឆាំង​កូវីដ Neymar បាន​បរិច្ចាគ​ប្រាក់​យ៉ាង​ច្រើន​ជា​សំងាត់​ ព្រោះ​តែ​មូលហេតុ​នេះ

  • 2020-04-03 13:18:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រី​ Chris Floresពិធីការនី​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​នៅ​ប្រទេស​ប្រេស៊ីល​បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ UOL កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ Neymar បាន​ធ្វើ​ការ​បរិច្ចាគ​ប្រាក់​សុទ្ធ​ផ្ទាល់​ខ្លួន​ជា​សម្ងាត់​ក្នុង​ការ​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​កូវីដ​-១៩ ទូទាំង​ពិភពលោក​។

ការ​ចូល​រួម​បរិច្ចាគ​ប្រាក់​ផ្ទាល់​ខ្លួន​យ៉ាង​សន្ធឹកសន្ធាប់​ជា​សំងាត់​រហូត​ទៅ​ដល់​ជាង​ ៩៨០,០០០ដុល្លារ​ គឺ​ដោយ​សារ​តែ​ Neymar មិន​ចង់​ចេញ​មុខមាត់​ ណា​មួយ​គេ​មិន​ចង់​ឲ្យ​មនុស្ស​និយាយ​លើក​តម្កើង​គេ​ទាក់ទង​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​នេះ។

យ៉ាង​ណា​មិញ​ប្រាក់​បរិច្ចាគ​ទាំង​នេះ​ ខ្សែ​ប្រយុទ្ធ​វ័យ​ ២៨​ឆ្នាំ​រូប​នេះ​បាន​ធ្វើ​ការ​ផ្ដល់​ជូន​មួយ​ចំនួន​​តាម​រយៈ​ អង្គការ​ពិភពលោក​ UNICEF និង​មួយ​ចំនួន​ទៀត​តាម​សិល្បករ​ ឬ​ តារា​នានា​ ដែល​បាន​បង្កើត​កម្មវិធី​រៃអង្គាស​ដោយ​ខ្លួន​ឯង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩​នា​ពេល​បច្ចុប្បន្ន​នេះ​មិន​មាន​ការ​ថមថយ​សោះ​នៅ​លើ​សកលលោក​នេះ​ ​ដោយ​មក​ទល់​នឹង​ពេល​ថ្មីៗ​នេះ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​ទូទាំង​ពិភព​លោក​កើន​រហូត​​ទៅ​ដល់​ជាង​ ១,០៣០,៦២៨​ករណី​ សះ​ស្បើយ​ ២១៨,៧៧១ករណី​ និង​ស្លាប់​ ៥៤,១៣៧​ករណី៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម