Flick ត​កុងត្រា​រយៈ​ពេល​វែង​ជា​អ្នក​ចាត់​ការ​ Bayern Munich

  • 2020-04-04 01:01:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bayern Munich បាន​ព្រមព្រៀង​គ្នា​ជាមួយ​លោក​ Hansi Flick ដោយ​ផ្ដល់​កុងត្រា​រយៈ​ពេល​វែង​ជា​អ្នក​ចាត់​ការ​ទូទៅ​​ដល់​ឆ្នាំ​២០២៣។​

បុរស​វ័យ​៥៥​ឆ្នាំ​បាន​ចូល​រួម​ជាមួយ​ក្លឹប​ជើក​ឯក​អាល្លឺម៉ង់​កាល​ពី​ដើម​រដូវ​កាល​ក្នុង​នាម​ជា​ជំនួយ​ការ​របស់​លោក​ Niko Kovac ប៉ុន្តែ​ក្រោយ​មក​ត្រូវ​ដំឡើង​ជា​គ្រូ​បណ្ដោះ​អាសន្ន​ក្រោយ​ Kovac ត្រូវ​បណ្ដេញ​ចេញ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។​

Flick ត្រូវ​ក្លឹប​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ធ្វើ​គ្រូ​ពេញ​សិទ្ធ​កាល​ពី​ខែ​ធ្នូ​ ហើយ​លោក​មាន​ស្ថិតិ​ដឹកនាំ​មិន​ធម្មតា​ ក្នុង​នោះ​ជួយ​ក្រុម​ Bayern Munich ឈ្នះ​១៨​ ក្នុង​ចំណោម​២១​ប្រកួត​៕

ប្រភព៖ BBC   ប្រែសម្រួល៖ សៀនហួរ