Atletico សម្រេច​កាត់​ប្រាក់​ខែ​កីឡាករ​ និង​គ្រូ​បង្វឹក​៧០%​

  • 2020-04-04 01:26:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Atletico Madrid បាន​ប្រកាស​ឲ្យ​ដឹង​ថា​ក្លឹប​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​កាត់​ប្រាក់​ខែ​កីឡាករ​ និង​ក្រុម​គ្រូ​បង្វឹក​ចំនួន​៧០​ភាគ​រយ​អំឡុង​វិបត្តិ​មេរោគ​កូរ៉ូណា។​

ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ាឌ្រីដ​ក៏​បាន​ផ្អាក​ការងារ​បុគ្គលិក​ទៅ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ផង​ដែរ​ ដើម្បី​ឲ្យ​ពួកគេ​សម្រាក​នៅ​ផ្ទះ​ចូល​រួម​ទប់​ស្កាត់​ការ​រីក​រាល​ដាល​។ យ៉ាងណា​បុគ្គលិក​នៅ​ទទួល​បាន​ប្រាក់​ខែ​ជា​ធម្មតា​ដោយ​កាត់​យក​ពី​ចំណែក​នៃ​ថ្លៃ​ពលកម្ម​ដ៏​លើស​លុប​របស់​កីឡាករ​។​

ក្លឹប​ដទៃ​ដូចជា​ Barcelona ក៏​បាន​ប្រកាស​នូវ​ចំណាត់​ការ​ស្រដៀង​គ្នា​នេះ​ដែរ​ ដើម្បី​រក្សា​ការងារ​បុគ្គលិក​ ក៏​ដូចជា​កីឡាករ​និង​ទប់​ស្កាត់​កុំ​ឲ្យ​មាន​វិបត្តិ​ហិរញ្ញ​វត្ថុ៕ ​

ប្រភព៖ Marca   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម