ល្អខ្លាំងណាស់ ​កម្ពុជា​គ្មាន​ករណី​ឆ្លង Covid-19 ទេ ​ថែម​ទាំង​ព្យាបាល​ជា​១៥នាក់​ទៀត​

  • 2020-04-04 02:57:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួង​សុខាភិបាល​កម្ពុជា ​បាន​ប្រកាស​នៅ​ព្រឹក​នេះ​ថា​កម្ពុជា ​មិន​មាន​ករណី​ឆ្លង​មេរោគ Covid-19 ​នោះ​ទេ ​ហើយ​ថែម​ទាំង​បាន​ព្យាបាល​អ្នក​ឆ្លង​ជា​សះស្បើយ​រហូត​ដល់​១៥នាក់​ថែម​ទៀត​ផង។

​កម្ពុជា ​បច្ចុប្បន្ន​នេះ​មាន​ករណី​ឆ្លង​មេរោគ Covid-19 ​ចំនួន​១១៤​ករណី​ហើយ ​ដោយ​ក្នុង​នោះ​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៤៩ករណី​។ ​យ៉ាងណាមិញ ​ក្រសួង​នៅ​តែ​បន្ដ​ណែនាំ​ឱ្យ​ប្រជាជន​ជួយ​ទប់​ស្កាត់​បន្ថែម​ទៀត ​និង​អ្នក​ដែល​ទើប​មក​ពី​ក្រៅ​ប្រទេស​ត្រូវ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៤​ថ្ងៃ​។

សូមអានសេចក្ដីប្រកាសព័ត៌មាន​ទាំងស្រុង​របស់​ក្រសួង​សុខាភិបាល ខាងក្រោមនេះ៖

ដោយ​ឡែក​ចំនួន​អ្នក​ឆ្លង​ជា​សកល​វិញ ​បាន​ឡើង​ដល់​ជាង​១លាននាក់​ទៅ​ហើយ ​ដោយក្នុង​នោះ​នៅ​សហរដ្ឋអាមេរិក មានករណីឆ្លងច្រើនជាងគេ៕

អត្ថបទ៖ ប្រុស យុទ្ធ