មិនថាថវិកា ឬសម្ភារៈ សុទ្ធតែអាចចូលរួមយុទ្ធនាការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩
- 2020-04-04 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនថាថវិកា ឬសម្ភារៈ សុទ្ធតែអាចចូលរួមយុទ្ធនាការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩
ចន្លោះមិនឃើញ
ក្រុមហ៊ុន អាយអុិនជី ហូលឌីង ដឹកនាំដោយ លោក កែវ សូថា តំណាងឲ្យលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងលោកជំទាវ ប្រធានអគ្គនាយកក្រុមហ៊ុន ING Holdings Co., Ltd បានឧបត្ថម្ភទឹកពិសាធម្មជាតិ ប្រូវីដា ចំនួន ១០០០កេស ជូនដល់កាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១។ ក្នុងឱកាសនោះ ក៏មានការចូលរួមពី នាយកសាខា នាយិការង និងមន្ត្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល សម្រាប់ចូលរួមយុទ្ធនាការ បង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តកណ្តាលផងដែរ។
សូមបញ្ជាក់ថា ប្រូវីដា ជាទឹកពិសាធម្មជាតិទី១ នៅកម្ពុជា ដែលមានប្រភពផុសចេញពីតំបន់ព្រៃត្រូពិចធម្មជាតិនាជួរភ្នំខេត្តកំពត សម្បូរដោយសារធាតុចិញ្ចឹមដ៏ច្រើនសំបូរបែប មានតុល្យភាពល្អប្រសើរបំផុតសម្រាប់សុខភាព ដែលមានទីតាំងនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ អាចទាក់ទងបានតាមរយៈលេខទូរសព្ទ៖ (+៨៥៥)៨៧ ៧៨៧ ៩៧៨ - ៨៧ ៧៨៤ ០៧៨ ឬតាមអីម៉ែល៖ delivery@provid-water.com គេហទំព័រ៖ www.provida-water.com។
គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ កម្ពុជា មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ១១៤នាក់ ចំនួនអ្នកព្យាបាលជាសះស្បើយ ចំនួន ៣៥នាក់ កំពុងព្យាបាលចំនួន ៧៩នាក់ និងមិនមានអ្នកស្លាប់នោះទេ៕
អត្ថបទាក់ទង៖ គំរូល្អ! ក្រុមហ៊ុនឯកជន បន្តឧបត្ថម្ភ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩