ការពិត​ពី​ព័ត៌មាន​ស្នេហារបស់​​ Kang Ha Neul និង​ Lee Tae Eun

  • 2020-04-06 02:38:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សេចក្ដី​រាយការណ៍​មក​ថា​ តារា​សម្ដែង​ Kang Ha Neul និង​ Lee Tae Eun ទាក់ទង​ស្នេហា​គ្នា​រយៈពេល​ ២​ឆ្នាំមក​ហើយ​ ប៉ុន្តែ​ដំណឹង​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​របស់​លោក​បដិសេធ​ហើយ​ថា​មិន​មែន​ជា​ការពិត​ឡើយ។

ផ្អែក​តាម​ការ​ចេញ​ផ្សាយ​ព័ត៌មាន​របស់​ Star Daily News បាន​ឲ្យ​ដឹង​ថា​ Kang Ha Neul បាន​ជួប​ Lee Tae Eun ពេល​សម្ដែង​ក្នុង​កម្មវិធី​ក្នុង​ជួរទាហាន​ «Shinheung Military Academy» ហើយ​ពេល​នោះ​ហើយ​ដែល​ទំនាក់ទំនង​របស់ពួកគេ​ចាប់​ផ្ដើម មក​ដល់​ពេល​នេះ​គឺ ២ឆ្នាំ​ហើយ។

ដោយឡែក​ ងាក​ទៅ​ TH Company ក្រុមហ៊ុន​ដែល​ Ha Neul ជ្រកកោន​បាន​ច្រាន​ចោល​ហើយ​ ក៏ដូចជា​បញ្ជាក់​ថែម​ថា​ ព័ត៌មាន​នេះ​មិន​មែន​ជា​ការពិត​ឡើយ។ ប៉ុន្តែ​ពួកគេ​ទទួលស្គាល់​ថា​​ អ្នក​ទាំង ២​បាន​ជួប​គ្នា​នៅ​ពេល​នោះមែន​ ប៉ុន្តែ​ពួកគេ​ត្រឹម​តែ​ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា​ប៉ុណ្ណោះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម