Apple ជ្រុល​ដៃ​បង្ហាញ​ឈ្មោះ iPhone ស៊េរី​ថ្មី​លើ​គេហទំព័រ​ផ្លូវការ តែ​លុប​ចោល​វិញ​ភ្លាមៗ

  • 2020-04-06 03:28:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​របាយការណ៍​ពី 9to5mac ដែល​ធ្លាប់​ចុះ​ផ្សាយ​កន្លង​ទៅ​ថា iPhone 9 ដែល​គ្រោង​ចេញ​ផ្សាយ​នៅ​ខែ​មេសា នឹង​ប្រើប្រាស់​ឈ្មោះ​ថា "iPhone SE" ទំនង​អាច​នឹង​ក្លាយ​ជា​ការ​ពិត។

ដោយ​យោង​តាម​គេហទំព័រ​ផ្លូវការ​របស់ Apple បាន​ជ្រុល​ដៃ​បញ្ចេញ​ឈ្មោះ iPhone SE នៅ​ផ្ទាំង​ផ្សព្វផ្សាយ​លក់​កញ្ចក់​បិទ​ការពារ​អេក្រង់ ហើយ​លុប​ចេញ​វិញ​ភ្លាមៗ។ ទំព័រ​ដដែល​បាន​សរសេរ​ថា iPhone SE/8/7 ដែល​តំណាងឲ្យមាន​ទំហំ​អេក្រង់​ប៉ុនៗ​គ្នា ធ្វើ​ឲ្យ​អ្នក​ជំនាញ​សន្មត​ថា​ iPhone SE ក៏​នឹង​ប្រើប្រាស់ ៤,៧ អ៊ីញ​ដែរ។

ជុំវិញ​ចចាមអារ៉ាម​ពី​សព្វ​មួយ​ដង iPhone SE (2020) គឺ​គ្រោង​នឹង​ប្រកាស​នៅ​ខែ​មេសា ដោយ​ជា​ការ​វិវត្ត​លើ​ត្រកូល iPhone 8 ឡើង​មក iPhone 9 មាន​ប្រើប្រាស់​បន្ទះ​ឈីប​ធុន​ខ្ពស់ A13 ហើយ​មាន​ជម្រើស​ពណ៌​ខ្មៅ ស ក្រហម ខណៈ​អង្គ​ផ្ទុក 64/128/256GB។

រំឭក​ថា​ត្រកូល SE ចេញ​ផ្សាយ​ដំបូង​បង្អស់ លេច​វត្តមាន​នៅ​ឆ្នាំ ២០១៦ កាល​នោះ​មាន​តម្លៃ ៣៩៩ ដុល្លារ ប្រើប្រាស់អេក្រង់ ៤,០ អ៊ីញ ដោយ​វា​ជា​ការ​ច្របាច់​បញ្ចូល​គ្នា​នៃ​កម្លាំង​ម៉ាស៊ីន​លើ iPhone 6S តែ​ប្រើប្រាស់​តួ​ខ្លួន​ជា iPhone 5៕

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី