២ប្រភេទ​កីឡា​ដែល​បង្ហាញ​សកម្មភាព​ហ្វឹកហាត់​ច្រើន​នៅ​ផ្ទះ​អំឡុង​ពេល​ COVID-19

  • 2020-04-06 03:05:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​បង្ហោះ​នៅ​លើ​ហ្វេសបុក​ផ្ទាល់​ខ្លួន​របស់​ប្រមុខ​ដឹក​នាំ​របស់​កីឡា​កាយសម្ព័ន្ធ​ និង​កីឡា​ហែល​ទឹក ​ថ្មីៗ​នេះ​គេ​ឃើញ​មាន​សកម្មភាព​ជា​ច្រើន​របស់​សិស្ស​បង្ហាញ​ពី​ការ​ហ្វឹកហាត់​ដោយ​ខ្លួន​ឯង​នៅ​ឯ​ផ្ទះ​អំឡុង​ពេល​មាន​ជំងឺ​ COVID-19 ។​

សកម្មភាពហ្វឹកហាត់ទាំងនោះ

លោក​ ណយ​ ផាន់ណា​ អគ្គលេខាធិការ​សហព័ន្ធ​កាយសម្ព័ន្ធ​កម្ពុជា​ នៅ​លើ​ហ្វេសបុក​របស់​លោក​តែងតែ​បង្ហោះ​វីដេអូ​ និង​រូបភាព​ជា​ច្រើន​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​សិស្ស​ខ្លួន​ក្នុង​ការ​បន្ត​ហ្វឹកហាត់​ជា​ប្រចាំ​ដើម្បី​កុំ​ឲ្យ​ធ្លាក់​ចុះ​ខ្លាំង​ពេក​នូវ​សមត្ថភាព​ក៏​ដូច​ជា​បច្ចេកទេស​របស់​ខ្លួន​អំឡុង​ពេល​មាន​ជំងឺ​ COVID-19 ។​

សកម្មភាពហ្វឹកហាត់ទាំងនោះ

លោក​ ហែម​ គីរី ​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ ក៏​មិន​ខុស​ពី​លោក​ ណយ​ ផាន់ណា​ ដែរ​ ពោល​លោក​បាន​បង្ហោះ​ជា​រូបភាព​ដែល​សិស្ស​របស់​ខ្លួន​បាន​ហ្វឹកហាត់​នៅ​ផ្ទះ​រៀងៗ​ខ្លួន​នា​ពេល​កន្លង​ទៅ។​ លើស​ពី​នេះ​ទៀត​នោះ​គឺ ​អគ្គលេខាធិការ​រូប​នេះ​តែងតែ​បង្ហោះ​រូប​ភាព​ដែល​ខ្លួន​ឯង​ហ្វឹកហាត់​ដើម្បី​សុខភាព​ផង​ដែរ​ដូច​ជា​ជិះកង់​ លេង​ប៉េង​ពុង​ជា​ដើម៕​

សកម្មភាពហ្វឹកហាត់ទាំងនោះ

អត្ថបទ៖ នួន ស៊ីណា​