នារី​ក្លាហាន​ជាង​គេ​ប្រទេស​ចិន ចែក​ខិត្តបណ្ណ​រក​ប្ដី ហ៊ាន​ថា​ខ្លួន​ស្អាត និង​ពូកែ​ជាង Yang Mi, Fan Bingbing ដាច់

  • 2020-04-06 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​មាន​រូប​សម្បត្តិ​មិន​សូវ​លេច​ធ្លោ​ខ្លាំង​​ក៏​ដោយ តែ​នារី​រូប​នេះ​នៅ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាខ្លាំង​ដោយ​សារ​សម្ដី​ហក់លោត​របស់​ខ្លួន។

ជា​យូរ​មក​ហើយ កេរ្តិ៍​ឈ្មោះ​របស់​នារី​ម្នាក់​ឈ្មោះ La Yue Feng វ័យ​៣៥​ឆ្នាំ មក​ពី​ខេត្ត Shenzhen ប្រទេស​ចិន បាន​ល្បី​រន្ទឺ ប៉ុន្តែ​មិន​មែន​ដោយ​សារ​រឿង​ល្អ​ទេ គឺ​ដោយ​សារ​សម្ដី​ដ៏​ថ្លុះ​របស់​នាង។ តាម​នោះ​ដែរ នៅ​ឆ្នាំ​២០០៩ នារី​រូប​នេះ​បាន​ល្បី​ឈ្មោះ​មួយ​រំពេចនៅ​ពេលចែក​ខិត្តបណ្ណ១៣០០​សន្លឹក​ដើម្បី​ជ្រើស​ប្ដី​ជាមួយ​លក្ខខណ្ឌខ្ពស់​កប់​ពពក។ តាម​នោះ​ដែរ អនាគត​ស្វាមី​របស់​នាង​ត្រូវ​មាន​អាយុ​ពី ២៥ ទៅ២៨​ឆ្នាំ បញ្ចប់​ការ​សិក្សា​ពី​សកលវិទ្យាល័យ​ប៉េកាំង ឬ Qing Hua ថ្នាក់​អនុបណ្ឌិត។ កម្ពស់​យ៉ាង​តិច ១,៧៦ម មិន​ធ្លាប់​រៀបការ មិន​អសមត្ថភាព​ផ្លូវភេទ មាន​ផ្ទះ​សម្បែង​ត្រឹមត្រូវ។

រៀបរាប់​ពីខ្លួន​ឯង នាង​ប្រាប់​ថា​ខ្លួន​មានកំពស់​តែ ១,៤៦ម មែន​ពិត តែ​បើ​ពាក់​ស្បែក​ជើង​កែង នឹង​មាន​កម្ពស់១,៥៦ម។ ក្រៅ​ពី​នេះ​អាច​គូរ​គំនូរ តែង​កំណាព្យ លេង​ព្យាណូ និង​ចេះ​ភាសា​បុរាណ។

ឆ្នាំ ២០១០ នារី​រូប​នេះ​បន្ត​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​រិះគន់ នៅ​ពេល​ប្រកាស​ថា បុរស​លើ​លោក​នេះ គ្មាន​អ្នកណា​មាន IQ ខ្ពស់​ជាង​នាង​ឡើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នាង​បាន​បន្ថែម​ថា កំពូល​តារា​ស្រី​ដូច​ជា Fan Bingbing, Yang Mi, Angelababy សុទ្ធតែ​មាន​សម្រស់ និង​ទេពកោសល្យ​ចាញ់​នាង​ទាំង​អស់។

ឆ្នាំ​២០១៧ នារី​ខាង​លើ​ស្រាប់​តែ​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក ដោយ​និយាយ​ថា​ខ្លួន​មក​ទី​នេះ​ដើម្បី​រក​អតីតប្រធានាធិបតី Obama។ កាល​ពី​ពេល​ថ្មី​ៗ​នេះ នាង​ស្រាប់​តែ​ល្បី​ឡើង​វិញ នៅ​ពេល​មាន​ព័ត៌មាន​ឆ្លង​រោគ Covid 19 ហើយ​ស្លាប់​នៅ​អាមេរិក។ តែ​ម្ចាស់​សាមី​ខ្លួន​បាន​ចេញ​មុខ​បក​ស្រាយ​ថា នាង​នៅ​រស់​ទេ ​ហើយ​ថែម​ទាំង​និយាយ​ថា​បើ​នាង​​ស្លាប់​ទៅ​ក៏​ប្រសើរ​ដែរ កុំ​ឲ្យ​ឈឺ​ក្បាល​ពេក៕

អានបន្ត៖ ​ ព្យាយាម​សម្រក​ទម្ងន់​ស្រល់​ត្រឹម ៣៤​គីឡូ ព្រោះ​មិត្ត​ប្រុស​ចូល​ចិត្ត​រាង​ស្គម ចុង​បញ្ចប់​គេ​មាន​ស្រី​ថ្មី

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម