កំពូល​ស្មាតហ្វូន Android ខែ​ចាស់ លែង​មាន​ឈ្មោះ​សូម្បី​ក្នុង​តារាង Top 10 ប្រចាំ​ខែ​មិនា

  • 2020-04-06 04:06:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផល​កំពូល​ស្មាតហ្វូន Android ល្បឿន​លឿន​ប្រចាំ​ខែ​កុម្ភៈ​កន្លង​ទៅ បាន​ទៅ​លើ ROG Phone 2 ដែល​មាន​ ៥០៧ ២៨៤ ពិន្ទុ ប៉ុន្តែ​សម្រាប់​ខែ​មិនា​នេះ ស្មាតហ្វូន​ធុន​ធ្ងន់​របស់ Asus មិន​មាន​ឈ្មោះ​សូម្បី​តែ​នៅ​ក្នុង​តារាង Top 10។

សម្រាប់​លទ្ធផល​ប្រចាំ​ខែ​មិនា ដែល AnTuTu ទើប​ចុះ​ផ្សាយ គឺ​ស្មាតហ្វូន Oppo Find X2 Pro ឈរ​ចំណាត់ថ្នាក់​កំពូល មាន ៦០៦ ៣៨៩ ពិន្ទុ តាម​ពី​ក្រោយ​ដោយ Xiaomi Mi 10 Pro មាន ៥៩៨ ៥៧២ ពិន្ទុ ខណៈ Oppo Find X2 បិទ​ចំណាត់ថ្នាក់ Top 3 មាន ៥៩០ ២៥៣ ពិន្ទុ។

ចំណែក​ឯ​ចំណាត់ថ្នាក់​បន្ទាប់​មាន​ស្មាតហ្វូន​កំពូលៗ ដែល​សុទ្ធ​សឹង​ជា​ស្លាកយីហោ​ក្រុមហ៊ុន​ចិន​ដូច​ជា Redmi K30 Pro, Vivo IQOO 3, Black Shark 3 Pro, Realme X50 Pro, Vivo NEX 3S 5G, Xioami Mi 10 និង Black Shark 3 ដែល​ពិន្ទុ​ទាប​បំផុត​នៅ​លេខ ១០ មាន ៥៧០ ៧២៣ ពិន្ទុ៕

តួលេខប្រចាំខែកុម្ភៈ

អានអត្ថបទ:

ប្រភព៖ techxcite   ប្រែ​សម្រួល៖ កៅ រក្សា