ហត្ថាកសិករ លីមីតធីត នៅតែឈរជើងយ៉ាងរឹងមាំនៅលើទីផ្សារក្នុងអន្តរកាលនៃការរាតត្បាតកូវីដ ១៩

  • 2020-04-06 04:12:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេលំដាប់ទីពីរ និងមានបទពិសោធន៍ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជាង ២៦ឆ្នាំ បាននឹងកំពុងតែបម្រើអតិថិជនរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងបន្តពង្រីកសេវាកម្មហិរញ្ញវត្ថុឥតឈប់ឈរឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។

ឆ្លងតាមបទពិសោធន៍ដ៏យូរអង្វែងកន្លងមកនេះ ហត្ថាកសិករ បានពង្រីកខ្លួនចាប់ពីការផ្តល់សេវាឥណទានខ្នាតតូចត្រឹមតែ ០៤ឃុំប៉ុណ្ណោះ នៅក្នុងខេត្តពោធិ៍សាត់ រហូតដល់ការផ្តល់សេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបទៅតាមតម្រូវការរបស់អតិថិជននៅគ្រប់ឃុំ/សង្កាត់ ស្រុក/ក្រុង/ខណ្ឌ និងខេត្ត/រាជធានី ទូទាំងប្រទេស។ គិតត្រឹមខែ ធ្នូ ឆ្នាំ២០១៩ ហត្ថាកសិករ លីមីតធីត មានការិយាល័យប្រតិបត្តិការចំនួន ១៧៧ មានផលប័ត្រឥណទានសម្រេចបានសរុប ១,០៥១លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំសរុប ៥៩៩លានដុល្លារអាមេរិក និងមានចំនួនអតិថិជនគាំទ្រសេវាកម្មរបស់ហត្ថាកសិករជាង ៣៥០,០០០ អតិថិជន។

បន្ថែមពីលើនេះ ហត្ថាកសិករ លីមីតធីត មានភាគទុនិកដ៏រឹងមាំ ដែលជាធនាគារក្រុងស្រ៊ី (Krungsri) ជាមួយនឹងបទពិសោធន៍ហិរញ្ញវត្ថុនៅលើទីផ្សារជាតិនិងអន្តរជាតិជាង៧៥ឆ្នាំ និងជាធនាគារពាណិជ្ជធំបំផុតលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ដ៍ ព្រមទាំងជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធធនាគារធំជាងគេនៅប្រទេសជប៉ុន និងជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតមួយនៅក្នុងពិភពលោក។ ភាគទុនិករបស់ហត្ថាកសិករ មានចក្ខុវិស័យវែងឆ្ងាយ និងការតាំងចិត្តខ្ពស់ក្នុងការចូលរួមអភិវឌ្ឍ ហត្ថាកសិករ លីមីតធីត អោយក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដែលរឹងមាំ និងឈានមុខគេនៅក្នុងប្រទេសកម្ពុជា។

តាមរយៈបទពិសោធន៍ជាង ០២ទសវត្សកន្លងមក ការគាំទ្រ និងការតាំងចិត្តរបស់ភាគទុនិករបស់ហត្ថាកសិករ ព្រមទាំងការគាំទ្រយ៉ាងពេញទំហឹងរបស់អតិថិជន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសធនាគារជាតិនៃកម្ពុជា ធ្វើឲ្យហត្ថាកសិករនៅតែបន្តឈរជើងយ៉ាងរឹងមាំនៅលើទីផ្សារ ដោយរក្សាបាននូវសុវត្ថិភាព និងទំនុកចិត្តខ្ពស់សម្រាប់ប្រាក់បញ្ញើរបស់អតិថិជនទាំងអស់ដោយគ្មានការបារម្ភ។ ទោះបីនៅក្នុងអន្តរកាលដែលអតិថិជន និង សារណជនកំពុងព្រួយបារម្ភពីវីរុសកូវីដ ១៩ក៏ដោយ ហត្ថាកសិករ លីមីតធីត ប្តេជ្ញាចិត្តបន្តបម្រើសេវាកម្មជូនអតិថិជនអោយបានល្អឥតខ្ចោះ ហើយនៅពេលដ៏ឆាប់ៗខាងមុខនេះ ហត្ថាកសិករ លីមីតធីត នឹងធ្វើការកែប្រែមុខមាត់ថ្មី ដោយធ្វើការផ្លាស់ប្តូរឈ្មោះ និងស្លាកសញ្ញា ដើម្បីអោយអតិថិជនកាន់តែងាយស្រួលក្នុងការចងចាំ និងប្រើប្រាស់សេវាកម្មនានារបស់ហត្ថាកសិករ លីមីតធីត។

លើសពីនេះទៅទៀត ហត្ថាកសិករ លីមីតធីត នឹងធ្វើបច្ចុប្បន្នភាព និងបង្កើតសេវាហិរញ្ញវត្ថុថ្មីៗអោយកាន់តែទូលំទូលាយទៅតាមតម្រូវការអតិថិជន និងធានាជូននូវសុវត្ថិភាពសាច់ប្រាក់របស់អតិថិជន ជាពិសេសអតិថិជនដាក់ប្រាក់បញ្ញើសន្សំសូមកុំព្រួយបារម្មណ៍ពីសុវត្ថិភាពសាច់ប្រាក់អោយសោះ។ នៅក្នុងរយៈពេលនេះផងដែរ ហត្ថាកសិករ លីមីតធីត បានបង្កលក្ខណៈងាយស្រួលជូនអតិថិជនក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយហត្ថាកសិករ ដោយអតិថិជនអាចធ្វើប្រតិបត្តិការផ្សេងៗតាមរយៈសេវាធនាគារចល័ត (Hattha Mobile) សេវាអេធីអឹម (ATM) និងតាមរយៈភ្នាក់ងារវីង (Wing Agent) ជាដើម៕

អត្ថបទ៖ រ័ត្ន

អត្ថបទពេញនិយម