ឈឺក្រោយ​ប្ដី​ប្រពន្ធ​ Matt និង​ Lydia មែន​ តែ​ Praewa ជា​សះស្បើយ​ និងអាច​ចេញ​ពី​ពេទ្យ​បាន​បាត់

  • 2020-04-06 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​តែ​បន្ត​ឡើង​ឥតឈប់​ ប៉ុន្តែ​អ្នក​ជា​សះ​ស្បើយ​ អាច​ត្រឡប់​ទៅ​ជុំ​គ្រួសារ​វិញ​ ក៏​មាន​ជា​ហូរហែ។ ដូច​តារាថៃ Lydia Sarunrat និង​ Matthew Deane កំពុង​សម្រាក​ព្យាបាល​ជំងឺ​នេះ​ជាង​កន្លះ​ខែ​ហើយ​ ប៉ុន្តែ​នៅ​តែ​មិនទាន់​ជា​ ស្របពេល​តារាចម្រៀង​វ័យ​ក្មេង​ Praewa Nichaphat អាច​វិល​ទៅ​ផ្ទះ​វិញ​បានហើយ។

Praew Nichaphat
Matthew និង​ Lydia

ជា​រឿង​ល្អ​បំផុត​សម្រាប់​ Praewa ដែល​បាន​ជា​សះស្បើយពី​មេរោគ​ COVID-19 ក្រោយ​សម្រាក​ព្យាបាល​មួយ​រយៈ​នៅ​មន្ទីរពេទ្យ។ នាងបាន​ចេញ​វីដេអូ​ឃ្លីប​មួយ​ ចែក​រំលែក​បទ​ពិសោធន៍ដែល​នាង​ឆ្លងកាត់​ក្នុង​នាម​ជា​អតីត​អ្នកជំងឺ​ COVID-19។ នាង​បាន​និយាយ​ថា​ ក្រុមគ្រូពេទ្យ​បាន​ព្យាបាល និង​ឲ្យ​ថ្នាំ​ទៅ​តាម​រោគ​សញ្ញា​ផ្សេងៗដូចជា​ ផ្ដាសាយ មាន​ហៀរសំបោរ ក្អក។ ម្យ៉ាង​នាងក៏​មិន​ត្រូវ​គេ​ឲ្យ​ផឹក​ថ្នាំ​ប្រឆាំង​មេរោគ​នោះ​ដែរ ដោយសារអាការៈ​របស់​នាងនៅ​ស្រាល មេរោគ​មិនទាន់​ស៊ីជ្រៅ​ដល់​សួត ហើយ​មិនស្ថិត​នៅ​ដំណាក់​កាល​​ធ្ងន់ធ្ងរ​នោះទេ។

ងាក​ទៅ​ប្ដី​ប្រពន្ធ​ Matt និង​ Lydia ឯណោះ​វិញ​ ដូចជា​មិន​ទាន់​មាន​អាការៈ​ធូរស្រាល​ខ្លាំង​ ឬ​ជា​ដាច់​ពី​មេរោគ​នេះ​នៅ​ឡើយ មានន័យ​ថា​ពេល​ធ្វើ​តេស្ត​ជាថ្មី​ លទ្ធផលពួកគេ​ចេញ​មក​នៅ​តែ​មាន​សញ្ញា​វិជ្ជមាន​ដដែល ទោះ​បីសម្រាក​ព្យាបាលនៅពេទ្យ​ជាង​ ២០ថ្ងៃហើយ​ក៏ដោយ។ មេរោគ​នៅ​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ ទោះ​បី​វា​ថយចុះ​ក៏ដោយ ហេតុ​នេះ​ក្រុមគ្រូពេទ្យ​ត្រូវ​បន្ត​មើល​ថែ​យ៉ាង​យកចិត្តទុកដាក់​ ពិនិត្យ​ហូរហែជានិច្ច ឯអ្នក​គាំទ្រ​ក៏នៅតែបន្តផ្ដល់​កម្លាំងចិត្តខ្លាំងឡើងៗ៕

ប្រភព៖ Daradaily   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី