មកស្តាប់ពីជីវិតពិតស្ត្រីរកស៊ីផ្លូវភេទនៅថៃ ក្រោយផ្ទុះជំងឺកូវីដ១៩

  • 2020-04-06 06:33:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រីរកស៊ីផ្លូវភេទនៅក្នុងប្រទេសថៃម្នាក់ មានឈ្មោះថា Anna អាយុ៣៣ឆ្នាំ បាននិយាយថា នាងមិនមានចំណូលសោះរយៈពេល ២សប្តាហ៍មកហើយ ចាប់តាំងពីតំបន់កម្សាន្ត Pattaya’s Walking Street បានបិទ ដើម្បីការពារពីការរីករាលដាលនៃជំងឺកូវីដ១៩។

នាងបានបន្ថែមថា ឥឡូវនាងសល់លុយក្នុងខ្លួនតែ ១១ ០០០បាត (៣៣៥ដុល្លារ) ប៉ុណ្ណោះ ប៉ុន្តែត្រូវបង់ថ្លៃផ្ទះ ថ្លៃភ្លើង និងថ្លៃទឹកសរុប ៧ ០០០បាត (២១០ដុល្លារ) ទៅហើយ។

“សម្រាប់សេវាកម្មរយៈពេលខ្លី (១ ទៅ ២ម៉ោង) ខ្ញុំធ្លាប់យក ២ ០០០បាត (៦០ដុល្លារ)។ ប្រសិនបើយូរជាង ៥ម៉ោង ខ្ញុំយក ៥ ០០០បាត (១៥០ដុល្លារ)។ ប៉ុន្តែឥឡូវនេះ គ្មានអារយៈពេលខ្លី ឬវែង ឬការណាត់តាមបណ្តាញសង្គមអីទាំងអស់”។ នេះបើតាមសម្តីនាង Anna ដែលផ្តល់អត្តសញ្ញាណខ្លួនថាជានារីកែភេទ។

គួរឲ្យដឹងថា Anna គឺជាស្ត្រីរកស៊ីផ្លូវភេទម្នាក់ក្នុងចំណោម ១០០ ០០០នាក់ផ្សេងទៀត ដែលកំពុងរងគ្រោះខ្លាំងសម្រាប់របរនេះ ក្រោយពីគេបិទកន្លែងកម្សាន្តនានា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ មិនតែប៉ុណ្ណោះ ពួកគេមិនដាក់ពាក្យសុំសំណងពីរដ្ឋាភិបាលឡើយ ព្រោះការងាររបស់ពួកគេមិនត្រូវបានចាត់ទុកថាស្រប់ច្បាប់នោះទេ ថ្វីបើឧស្សាហកម្មទេសចរណ៍ផ្លូវភេទមានទូទាំងប្រទេសថៃក៏ដោយ៕

ប្រភព៖ Khaosod English   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម