ហួសចិត្ត! ពលរដ្ឋចិនរាប់ពាន់នាក់ សម្រុកទៅលេងភ្នំមួយ ក្រោយស្ថានការណ៍វីរុសធូរស្បើយ

  • 2020-04-06 06:33:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជួរ​ភ្នំ​ដ៏​ល្បីល្បាញ​មួយ​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ចិន បាន​បង្ខំ​ចិត្ត​បិទ​ក្រោយ​ពេលដែល​ជនជាតិ​ចិត្រ​រាប់​ពាន់​នាក់​សម្រុក​ទៅ​លេង​កាល​ពី​ចុង​សប្ដាហ៍។

យោង​តាម​អាជ្ញាធរ​ឲ្យ​ដឹង​ថា ភ្នំ Huangshan ឬ​ភ្នំ​លឿង​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត Anhui ស្ថិត​ក្នុង​ចំណោម​តំបន់ ២៩​ផ្សេង​ទៀត ដែល​អាជ្ញាធរ​បើក​ឲ្យ​ចូល​ដោយ​សេរី​ឡើង​វិញ ដើម្បី​ជួយ​ជំរុញ​វិស័យ​ទេសចរ​ទៅ​ថ្ងៃ​មុខ ក្រោយ​ពេល​ដែល​វីរុស Covid-19 វាយ​ប្រហារ​ខ្លាំង​ក្លា​អស់​រយៈ​ពេល​ជា​ច្រើន​ខែ។ អ្នក​ទៅ​ទស្សនា តម្រូវ​ឲ្យ​បង្ហាញ​ស្ថានភាព​សុខភាព, ពាក់ម៉ាស់ និង​ស្ទង់​កម្ដៅ​ខ្លួន​មុន​អនុញ្ញាត​ឲ្យ​ចូល។ ប៉ុន្តែ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់ អាជ្ញាធរ​តំបន់​ភ្នំ​នេះ បាន​បង្ខំ​បិទ​តែ​ម្ដង​ដោយ​សារ​មនុស្ស​សម្រុក​ទៅ​លើស​ចំនួន​កំណត់ ២​ម៉ឺន​នាក់ ដោយ​ពួកគេ​បង្ខំ​ឲ្យ​ភ្ញៀវ​ទៅ​កាន់​តំបន់​ផ្សេង ឬ​មក​លេង​នៅ​ពេល​ក្រោយ​វិញ។

គួរ​បញ្ជាក់​ថា ទង្វើ​របស់​ក្រុម​ជនជាតិ​ចិន​ទាំង​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បារ​និង​ព្រួយ​បារម្ភ​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ដោយ​ពួកគេ​លើក​ឡើង​ថា​អាច​នឹង​មាន​ការ​ផ្ទុះ​ឡើង​ការ​ឆ្លង​វីរុស​ម្ដង​ទៀត ប្រសិន​បើ​នៅ​តែ​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា ខណៈ​ដែល​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក​កំពុង​អនុវត្ត​គម្លាត​សង្គម (Social Distancing) ៕

ប្រភព៖ Scmp   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម