Pre-Oder ទូរសព្ទ Y50 ទើបចេញថ្មីក្តៅៗនៅថ្ងៃនេះ ទទួលបានកាដូ ២ធំៗពិសេសពី vivo!

  • 2020-04-06 06:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃនេះអ្នកគាំទ្រ ដែល​ទន្ទឹង​រង់ចាំ Y50 អាច​ចាប់​ផ្ដើម​ធ្វើ​ការ​កុម្ម៉ង់​ទុក​មុន​នូវ​ទូរសព្ទ​ម៉ូឌែល​ថ្មី​នៃ​ត្រកូល Y Series គឺ Y50 បានហើយ ដែល​មាន​តម្លៃ​ត្រឹមតែ ២៤៩ដុល្លារ តែប៉ុណ្ណោះ។

រយៈពេល Pre-Order នេះ មានកំណត់ត្រឹមតែ ០៦ ថ្ងៃប៉ុណ្ណោះ គឺពីថ្ងៃទី ០៦ ដល់ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២០ ខាងមុខ។ ចំពោះបងប្អូនអតិថិជនដែលបាន Pre-Order Y50 ក្នុងអំឡុងពេល ០៦ ថ្ងៃនេះ នឹង​ទទួល​បាន​កាដូ​ពិសេសធំៗយ៉ាងពេញចិត្ត ចំនួន ០២ គឺ Powerbank 5000 mAh មួយ និងកាដូធំមួយផ្សេងទៀត។

ចំពោះ​បង​ប្អូន​ដែល ខកខានក្នុងអំឡុងពេល ០៦ ថ្ងៃនេះ នឹងពុំទទួលបានកាដូបន្ថែម ដូចបានរៀបរាប់លើឡើយ។ ហេតុដូច្នេះ សូមកុំ​ខកខាន​ឱកាស​​ ០៦ ថ្ងៃនេះ ហើយប្រញាប់រួសរាន់ឡើង អញ្ជើញទៅជាវ Y50 ដែលមានជម្រើស ០២ ពណ៌ គឺពណ៌ខ្មៅរាត្រី និងពណ៌ខៀវសមុទ្រ នៅតាមបណ្ដាហាងនានាទូទាំងប្រទេសកម្ពុជា។ ពិសេសកុំភ្លេចសួររករង្វាន់ណា៎!