ក្មេងប្រុស​ Fan ក្លឹបតោខៀវម្នាក់ ឱ្យ​ឪពុក​កាត់​ម៉ូដសក់ CR7 តែបែរចេញ​ស្តាយ Ronaldo ប្រេស៊ីល

  • 2020-04-06 06:36:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​គ្រង​ដោយ​អាវ​ក្រុមតោខៀវ Chelsea ម្នាក់​ចង់​កាត់​ម៉ូដសក់​ដូច Ronaldo ព័រទុយហ្គាល់ ហើយ​រូបគេក៏បាន​បង្ហាញ​រូបឱ្យឪពុក​​ ស្រាប់​តែ​ឪពុក​បែរ​ជា​កាត់​សក់​ស្តាយ​​របស់​ Robnaldo ប្រេស៊ីល​ អំឡុង​ឆ្នាំ​២០០២ទៅ​វិញ។

វីដេអូ​បង្ហាញ​ថាក្រោយ​​កាត់​រួច​ហើយ ក្មេង​ប្រុស​​ម្នាក់​នេះ បាន​ដើរ​ទៅ​បន្ទប់​ទឹក​​មើល​កញ្ចក់​ រួច​ក៏​ខ្ទប់​មុខ​​ហួសចិត្តស្ដាយ​ក្រោយ ចំណែក​ឪពុក​ដែល​ជា​ជាង​កាត់​សក់ក៏​ផ្ទុះ​សំណើច​ជា​ខ្លាំង។ ​

វីដេអូ​នេះបាន​ក្លាយ​ជា​វីដេអូ​ដែល​មាន​អ្នក​ចែកចាយ​ច្រើន (Viral) ចំណែក​លោក Jody Morris គ្រូ​បង្វឹក Chelsea ក៏​បាន​​ចែក​រំលែក​ដូច​គ្នា។

សូម​ទស្សនា​វីដេអូ

ប្រភព៖ The Sun   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម