ទស្សនីយភាពថ្មី និយាយពីគ្រួសារដ៏កំសត់មួយក្នុងឆ្នាំ១៩៩៨ នឹងមកដល់ឆាប់ៗនេះ

  • 2020-04-06 07:16:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ម៉ែ​ឯង​មិន​ដូច​ម៉ែ​គេ​ទេ" នេះ​គឺ​ជា​សម្ដី​របស់​កុមារី​ម្នាក់​គំហក​ដាក់​ម្ដាយ​ដោយ​មិន​យល់​ពី​ជម្រៅ​ទឹក​ចិត្ត​ម្ដាយ​ចំពោះ​កូន ខណៈ​ដែល​ម្ដាយ​ខំ​ទំនុកបម្រុង​អ្វី​ៗ​សព្វ​បែប​យ៉ាង​ដើម្បី​កូន ពេល​បាត់ប្ដីដែលជាជំហររឹងមាំក្នុងគ្រួសារ។

នេះ គឺ​ជា​ឈុត​មួយ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ខ្លី​រឿង​"ម៉ែ​ខ្ញុំ ​ម៉ែ​គេ”។ រឿង​នេះ​បង្ហាញ​ពី​ជីវិត​ពិត​របស់​គ្រួសារ​មួយ​ក្នុងឆ្នាំ១៩៩៨ ដែល​មាន​ស្ដ្រី​ជា​ម្ដាយ​បង្ហាញ​ពី​ភាព​រឹងមាំ​របស់​ខ្លួន​ក្នុង​ស្ថានភាព​ព្រាត់​ពី​ប្ដី ហើយ​ត្រូវ​ដើរ​តួ​នាទី​ជា​ម្ដាយ​ផង និង​ឪពុក​ផង ដើម្បី​ចិញ្ចឹម​បីបាច់​កូន​ស្រី​ម្នាក់​ដែល​ចរិត​មានៈ ហើយ​មិនសូវចុះសម្រុងជាមួយនឹងកុមារដទៃ។

ប្រិយមិត្ដ នឹង​បាន​ទស្សនា​សាច់​រឿង​ទាំង​ស្រុង​ក្នុង​ពេល​ឆាប់​ៗ​នេះ ប៉ុន្ដែ​ឥឡូវ​តោះ...សូមប្រិយមិត្ដទស្សនា​ឈុន​ខ្លីៗ​ក្នុង​រឿង​នេះ​សិន៖

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី