កីឡាករ​វ័យ​ក្មេង​​លីគ​បារាំង​៥នាក់ ដែល​ក្លឹប​នៅ​អង់គ្លេស​អាច​ដណ្ដើម​គ្នា​ទិញ

  • 2020-04-06 08:16:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារដោះដូរ​កីឡាករ​នឹង​បើក​​នៅ​អំឡុង​ខែ​មិថុនា​ខាង​មុខ ដូច្នេះ​ក្លឹប​នៅ​អង់គ្លេស​ច្បាស់​ជា​បាន​ចាប់​អារម្មណ៍​ និង​​ចង់​បាន​​កីឡាករ​​នៅ​លីគ​ប្រទេស​​ផ្សេង មក​​ពង្រឹង​ក្រុម​ជា​មិន​ខាន។ ហេតុ​នេះ​ហើយ​ខាងក្រោម​នេះ ជា​កីឡាករ​​​វ័យ​ក្មេង​ទាំង​៥​រូប ពោរពេញ​​មាន​ទេពកោសល្យ​កំពុង​លេងនៅ​លីគ​បារាំង​ ដែល​ក្លឹប​នៅ​ Premier league អាច​នឹង​ប្រជែងចង់​បាន​។

១-ខ្សែ​ប្រយុទ្ធ VICTOR OSIMHEN របស់​ក្លឹប Lille

VICTOR OSIMHEN ជា​ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា​វ័យ​២១​ឆ្នាំ ដែល​ទទួល​បាន​ប្រជាប្រិយភាព​​ខ្លាំង​នៅ​លីគបារាំង​នា​ពេល​បច្ចុប្បន្ន។ រូប​គេ​ត្រូវ​បាន​គេ​ភ្ជាប់​ថានឹង​ទៅ​ចូល​រួម​ជាមួយ Manchester United, Liverpool និង Real Madrid ផង​ដែរ។

ក្នុង​ឆ្នាំ​២០១៩-២០២០​នេះ OSIMHEN បង្ហាញ​ខ្លួន​បាន​ ២៧ ដង រក​បាន ១៣ គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​​មិត្ត​​រួម​ក្រុម​​ស៊ុត​បញ្ចូល​ទី​បាន​៤​ដង។ ​​

២-ខ្សែ​ប្រយុទ្ធ KASPER DOLBERG របស់ Nice

ខ្សែ​ប្រយុទ្ធ​ដាណឺម៉ាក​វ័យ​២២​ឆ្នាំ​ KASPER DOLBERG ក៏​មិន​ធម្មតា​ដែរ ដោយ​ក្នុង​រដូវ​កាល​នេះ អតីតកីឡាករ Ajax បង្ហាញ​ខ្លួន​បាន​ ២៣​ លើកស៊ុត​បាន​ ១១​ គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន​៣​លើក។

៣-ខ្សែ​បម្រើកណ្ដាល JONATHAN IKONE របស់ Lille

កីឡាករ​សញ្ជាតិ​បារាំង JONATHAN IKONE ជា​កីឡាករ​ដែល​នាំ​មុខ​គេ​ខាង​បញ្ជូន​បាល់​ នៅ Ligue 1។ អតីត​កីឡាករ PSG បាន​បង្ហាញ​ខ្លួន​២៨​លើក រក​បាន​៣​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន​៦​លើក។

៤-ខ្សែ​បម្រើ​កណ្ដាល IRVIN CARDONA របស់ Brest

កាល​ពី​រដូវ​ក្ដៅ​មុន ខ្សែ​បម្រើ​កណ្ដាល​សញ្ជាតិ​បារាំង​វ័យ​ ២២​ឆ្នាំ រូប​នេះ ត្រូវ​បាន​ក្លឹប Monaco វៃ​ចេញ​។ រដូវ​កាល​នេះ គេ​បាន​ចូល​រួម​ជាមួយ Brest។ ក្នុង​ការ​បង្ហាញ​ខ្លួន ២១​ដង CARDONA រក​បាន​ ៦​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន៣លើក។ ​

៥-ខ្សែ​ការពារ​កណ្ដាល TANGUY KOUASSI របស់ PSG

TANGUY KOUASSI ជា​ខ្សែ​ការពារ​វ័យ​ក្មេង​បំផុត​របស់ PSG លេងក្នុងពានរង្វាន់ Champions League ហើយ​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​មិត្ត​រួម​ជាតិ​បារាំង Marcel Desailly។ កីឡាករ​វ័យ​១៧​ឆ្នាំ​ បង្ហាញ​ខ្លួន​បាន ៦​ ដង រក​បាន​ ២​ គ្រាប់ ក្នុង​រដូវកាល​ឆ្នាំ​២០១៩-២០២០​នេះ។

ប្រភព៖ The Sun   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម
អត្ថបទថ្មី