គ្រូ​ពេទ្យ​នៅ​ក្លឹប​លីគ​កំពូល​បារាំង សម្លាប់​ខ្លួន ពេល​ដឹង​ថា​ឆ្លង Covid-19 ​

  • 2020-04-06 08:20:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Bernard Gonzalez ​វ័យ​៦០​ឆ្នាំ​ដែល​ជា​គ្រូ​ពេទ្យ​របស់​ក្លឹប​ Stade de Reims ​ក្នុង​លីគ​កំពូល​បារាំង ​បាន​សម្លាប់​ខ្លួន ​ក្រោយ​ពី​មាន​លោក​បាន​ឆ្លង​មេរោគ Covid-19 ​។

​ប្រធាន​ក្លឹប Reims ​បាន​បញ្ជាក់​ថា​លោក​ទទួល​បាន​លិខិត​បញ្ជាក់​សុខភាព​ថា Gonzalez ​បាន​ឆ្លងមេរោគ Covid-19 ​ហើយ​ប្រពន្ធ​របស់​លោក​ក៏​បាន​ឆ្លង​ដូច​គ្នា។ ​ក្រោយ​ពី​ទទួល​ដំណឹង​នេះ​ហើយ ​គ្រូ​ពេទ្យ​ប្រចាំ​ក្លឹប​នេះ​ត្រូវ​សម្រាក​ព្យាបាល​ជំងឺ ​ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង​ក៏​ស្រាប់​តែ​មាន​ដំណឹង​ថា​លោក​បាន​ស្លាប់​ទៅ​ហើយ ដោយ​ធ្វើ​អត្តឃាត​ខ្លួន​ឯង។

​រំលឹក​ថា​នៅ​បារាំង ​ពេល​នេះ​មាន​អ្នក​ឆ្លង​៧​ម៉ឺន​នាក់ ​និង​ស្លាប់​ជាង​៨​ពាន់​នាក់។ ​លីគ​បាល់ទាត់​របស់​បារាំង និង​កន្លែង​កម្សាន្ត​ដទៃ​ទៀត​ត្រូវ​បាន​ប្រកាស​បិទ​ទ្វា​អស់​ហើយ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ Covid-19 ​នេះ​៕

ប្រភព៖ Marca   អត្ថបទ៖ វ៉ាន់ សក្ដិ

អត្ថបទពេញនិយម