ទុយនេស៊ីប្រើប៉ូលិសយន្តល្បាតអំឡុងពេលបិទប្រទេស

  • 2020-04-06 09:52:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលិស​យន្ត​មួយ​គ្រឿង​ត្រូវ​បាន​ដាក់​ឱ្យ​ល្បាត​លើដងផ្លូវនៃប្រទេសទុយនេស៊ីដើម្បីឱ្យប្រាកដថា ប្រជាជនអនុវត្តតាមបទបញ្ជាបិទប្រទេសដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។

មានឈ្មោះថា PGuard ប៉ូលិសយន្តនេះត្រូវបានដាក់ល្បាតដោយក្រសួងមហាផ្ទៃទុយនេស៊ីនៅទូទាំងរដ្ឋធានីទុយនីស និង ធ្វើប្រតិបត្តិការ​ដោយការ​បញ្ជាពី​ចម្ងាយ។

វាត្រូវបានបំពាក់ជាមួយកាមេរ៉ាអ៊ីនហ្វ្រារ៉េដ Full HD ចំនួន ៤ គ្រាប់ កាមេរ៉ា ៣៦០ ដឺក្រេ ១ គ្រាប់ ប្រព័ន្ធ GPS និង ប្រព័ន្ធកម្តៅឡាស៊ែរ និងអាចដំណើរការបាន ៨ ម៉ោង។

ប៉ូលិសយន្ត PGuard នឹងស្រែកប្រាប់ទៅជនសង្ស័យរំលោភបទបញ្ជាបិទប្រទេសថា “តើអ្នកឯងកំពុងធ្វើអី? បង្ហាញអត្តសញ្ញាណប័ណ្ណឱ្យឆាប់។ អ្នកឯងមិនដឹងថាគេបិទប្រទេសទេ?”។

ច្បាប់បិទប្រទេសមានន័យថា គ្រប់គ្នាត្រូវសម្ងំនៅក្នុងផ្ទះពួកគេ ប៉ុន្តែមនុស្សនឹងត្រូវអនុញ្ញាតឱ្យចេញក្រៅសម្រាប់ហេតុផលសុខភាព និង ទិញរបស់របរចាំបាច់៕

ប្រភព ៖ rasmeinews.com