ល្អណាស់! បុរសខ្លាំងរុស្ស៊ី ចាប់ដៃនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ដើម្បីប្រយុទ្ធប្រឆាំង Covid-19

  • 2020-04-07 01:30:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លាឌីមៀរ ពូទីន និង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអ៊ែល​លោក Benjamin Netanyahu បាន​ធ្វើ​ការ​ព្រមព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង Covid-19។

វិមានក្រឹមឡាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងការសន្ទនាតាមទូរស័ព្ទនៅគំនិតផ្តួចផ្តើមរបស់ភាគីអ៊ីស្រាអែល មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាផ្សេងទៀតដែលទាក់ទងនឹងទំនាក់ទំនងទ្វេភាគី។ កិច្ច​សហប្រតិបត្តិការ​នេះ ក៏​រួម​បញ្ចូល​ទាំង​ការ​ទិញ​សម្ភារ​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ផង​ដែរ។ លើស​ពី​នេះ​ទៀត ក៏​មាន​ការ​ព្រមព្រៀង​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ដោយ​សម្រួល​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទះ​របស់​ពួកគេ​វិញ ក្នុង​អំឡុពេល​វីរុស​កំពុង​វាយ​ប្រហារ​នេះ។

មក​ទល់​ពេល​នេះ អ៊ីស្រាអ៊ែល​បាន​រាយការណ៍​អ្នក​ឆ្លង​សរុប​ចំនួន ៨ ៦១១​ករណី ដោយ​មាន​អ្នក​ស្លាប់ ៥៤​នាក់ ខណៈ​ដែល​រុស្ស៊ី​មាន​អ្នក​ឆ្លង ៦ ៣៤៣​នាក់ និង​អ្នក​ស្លាប់ ៤៧​នាក់៕

ប្រភព៖ Xinhua   ប្រែ​សម្រួល៖ រ័ត្ន