កូដ iOS 14 បង្ហាញអំពីការឌីហ្សាញកាមេរ៉ាលើ iPhone 12 Pro

  • 2020-04-07 02:33:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ថ្មី​មួយ​ចេញ​ផ្សាយ​ដោយ​ Concepts iPhone ដែល​ពួក​គេ​អះអាង​ថា​ទទួល​បាន​ពី​កូដ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 14 បាន​បង្ហាញ​អំពី​ការ​​តម្រៀប​កាមេរ៉ា​លើ iPhone ជំនាន់​ថ្មី។

ក្នុង​រូបភាព​គេ​អាច​ដឹង​ថា​វា​គឺ​ជា​ការ​តម្រៀប​កាមេរ៉ា​សម្រាប់ iPhone 12 Pro និង iPhone 12 Pro Max។ ក្នុង​នោះ​គឺ​មាន​កាមេរ៉ា​មេ, កាមេរ៉ា Ultra-Wide, កាមេរ៉ា Telephoto និង​មាន​បន្ថែម​នូវ​ LiDAR Scanner ដែល​​បាន​បំពាក់​ជា​លើក​ដំបូង​លើ iPad Pro ឆ្នាំ ២០២០។

កន្លង​មក​នេះ​មាន​ការ​រាយការណ៍​ជា​ច្រើន​បាន​សន្និដ្ឋាន​ថា​ iPhone ស៊េរី​ខ្ពស់​នា​ឆ្នាំ​នេះ​នឹង​មាន​បន្ថែម​នូវ​ Sensor វាស់​ជម្រៅ​ថ្មី​នៅ​ផ្នែក​ខាង​ក្រោយ។ តាម​រយៈ​រូបភាព​ថ្មី​នេះ អាច​ឲ្យ​គេ​ដឹង​ថា​ Apple នឹង​តម្រៀប​កាមេរ៉ា​ ៣ គ្រាប់​ជា​មួយ Sensor ដោយ​វិធី​ណា។

iPhone ជំនាន់​ថ្មី​ដែល​គេ​រំពឹង​ថា​ Apple ប្រកាស​ចេញ​នា​អំឡុង​ចុង​ឆ្នាំ​នេះ នឹង​មាន​​រហូត​ដល់​បួន​ម៉ូដែល​​ដែល​មាន​ iPhone ទំហំ ៥,៤អ៊ីញថ្មី, iPhone ទំហំ ៦,១អ៊ីញចំនួនពីរ និង iPhone ទំហំ ៦,៧អ៊ីញ ចំនួន​មួយ។ iPhone ទាំង​អស់​អាច​ប្រើ​អេក្រង់ OLED និង​ទ្រាំទ្រ​សេវា 5G។ iPhone ស៊េរី​ខ្ពស់​ជាង​គេ​ចំនួន​ពីរ អាច​បំពាក់​កាមេរ៉ា ៣គ្រាប់ បូក​នឹង Sensor វាស់​ជម្រៅ​រូបភាព៕ ​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង