ហេង កែវ​នីតា កាន់​តែ​ស្រស់​ស្អាត ក្រោយ​ចេញ​បង្ហាញ​ម៉ូដ​រ៉ូប​រាត្រី​ស្អាត​ៗ​សម្រាប់​នារី​គីឡូ ៥០-៦០

  • 2020-04-07 03:09:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ហេង កែវ​នីតា ដែល​ប៉ុន្មាន​ខែ​មុន​បាន​បង្ហាញ​ខ្លួន​ជាមួយ​រូបរាង​ធាត់​ឡើង​គីឡូ​នោះ ឥឡូវ​ស្រាប់​តែ​បង្ហាញ​ភាព​ស្រស់​ស្អាត​ជា​ថ្មី ក្រោយ​គេ​មើល​ឃើញ​ថា កញ្ញា បាន​វិល​មក​សភាព​ដើម​វិញ​ហើយ ហើយ​នាង​បាន​ចេញ​មុខ​មក​បង្ហាញ​រ៉ូប​ស្អាត​ៗ​សម្រាប់​នារី​ដែល​មាន​គីឡូ​ពី ៥០-៦០។

ហេង កែវ​នីតា កាល​ពី​ប៉ុន្មាន​ខែ​មុន បាន​លេច​វត្តមាន​ក្នុង​មង្គលការ​របស់​អ្នក​នាង ស៊ឹម សូលីកា ជា​ពេល​ដែល​គេ​មើល​ឃើញ​ថា នាង​ហាក់​ឡើង​គីឡូ​ប្លែក ត្បិត​ថា ទម្រង់​​មុខ​នាង​ឡើង​ពេញ​មើល​ស្ទើរ​មិន​ចង់​ស្គាល់។ ប៉ុន្តែ​ឥឡូវ​ស្ថានភាព​នោះ​បាន​វិល​មក​ប្រក្រតី​វិញ​ហើយ ក្រោយ​គេ​ឃើញ​ថា នាង​ឥឡូវ​កាន់តែ​ស្រស់​ស្អាត និង​សិចស៊ី​ទាក់​ភ្នែក ក្រោយ​ពី​នាង​បាន​ចេញ​មក​លក់​សំលៀកបំពាក់​តាម​អនឡាញ។

តារា​ស្រី​ បាន​បង្ហាញ​ភាគ​ច្រើន​អំពី​សំលៀកបំពាក់​សម្រាប់​គេង​យប់​របស់​ស្ត្រី ពិសេស​គឺ​រ៉ូប ដែល​នាង​បាន​បង្ហាញ​ជូន​ជា​ច្រើន​ម៉ូដ ច្រើន​ពណ៌​សម្រាប់​មិត្ត​នារី​ទាំង​ឡាយ។ ពិសេស​ឈុត​មួយ​ចំនួន​ខាង​ក្រោម​នេះ គឺ​សម្រាប់​អ្នក​មាន​គីឡូ​ខ្លួន​ចាប់​ពី ៥០-៦០ គីឡូក្រាម ដែល​សុទ្ធ​តែ​ស្អាត​ៗ ទាំង​ម៉ូដ ទាំង​ពណ៌ និង​សូម្បី​តែ​ម្នាក់​ដែល​ក្រាល​គ្រប​ដោយ​ឈុត​ទាំង​នោះ ក៏​មើល​ទៅ​ស្រស់​ស្អាត​ទាំង​ព្រម​ដែរ។

តោះ...ទស្សនា និង​រើស​ម៉ូដ​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា