សម្តេច ហ៊ុន សែន ប្រកាសលុបចោល​ថ្ងៃឈប់សម្រាក​ថ្ងៃចូលឆ្នាំខ្មែរ ដោយសងជំនួសនៅថ្ងៃភ្ជុំបិណ្ឌ

  • 2020-04-07 03:18:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ​២០២០នេះថា អំឡុងថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ គឺមិនត្រូវបានឈប់សម្រាកឡើយ ពោលគឺ​ទាំងស្ថាប័នរដ្ឋ និងឯកជន បន្តធ្វើការងារជាធម្មតា។

ជាមួយគ្នានោះ សម្តេចសន្យាថា នឹង​សង​ថ្ងៃឈប់សម្រាករយៈពេល ៥ថ្ងៃ ទៅពេលសមស្របណាមួយពោលគឺក្រោយពេលកូវីដ១៩ ត្រូវបញ្ចប់។ សម្តេចបន្ថែមថា និងសង៥ថ្ងៃគឺបូកនៅថ្ងៃភ្ជុំបិណ្ឌ សរុបទាំងអស់៨ថ្ងៃ ក្នុងករណីកូវីដ១៩ ត្រូវបានបញ្ចប់ពេលណាមួយសមស្រប៕

អត្ថបទ៖ Tep Sovannmoly