ហេតុផល​វិទ្យាសាស្ត្រ​ពិត ពី​រឿង​សត្វ​ឆ្មា​ខ្លាច​ផ្លែ​ត្រសក់​

  • 2020-04-07 05:42:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រហែល​ជា​ធ្លាប់​ឮ ឬ​ឃើញ​ផ្ទាល់ សត្វ​ឆ្មា​ខ្លាច​ត្រសក់​ ដែល​គ្រាន់​តែ​ជា​បន្លែ​ពណ៌បៃតង ដែល​យើង​ប្រើប្រាស់​ធ្វើ​ជា​ម្ហូប​អាហារ​ទទួល​ទាន​​ប្រចាំថ្ងៃ​។ សត្វ​ឆ្មារ​នឹង​លោត​ជើងពីរ​ជើង​បី​ ឬ​រត់​​គេច​ចេញ ពេល​វា​ងាក​ឃើញ​ផ្លែ​ត្រសក់​នៅ​ពី​ក្រោយ​ សម្រាប់​សុវត្ថិភាព និង​ការ​ត្រៀម​ខ្លួន​ប្រយុទ្ធ​។ 

បើ​តាម IFL Science សត្វ​ឆ្មារ​ខ្លាច​គ្រប់​យ៉ាង​ មិនមែន​គ្រាន់​តែ​ផ្លែ​ត្រសក់​នោះ​ទេ​។ ប្រសិនបើ​អ្នក​ដាក់​ផ្លែ​ម្នាស់​ពី​ក្រោយ​នឹង​តម្រង់​ទៅ​សត្វ​ឆ្មារ នោះ​ពួកវា​ក៏​ភ្ញាក់ផ្អើល ឬ​រត់​ចេញ​ផង​ដែរ​។ 

លោក Roger Mugford អ្នក​ឯកទេស​សម្គាល់​ឥរិយាបថ​សត្វ​បាន​និយាយ​ថា៖ "ខ្ញុំ​គិត​ថា ប្រតិកម្ម​របស់​សត្វ​ឆ្មារ ដោយសារ​ឃើញ​មាន​វត្ថុ​រាង​ខុស​ប្លែក​ដាក់​ទីតាំង​លាក់បាំង ខណៈ​ក្បាល​ឆ្មារ​អោន​ស៊ី​ចំណី​។ សត្វ​ឆ្មារ​មាន​ការ​សង្ស័យ​លើ​វត្ថុ​មិន​ស្គាល់ ដែល​តំណាង​ឲ្យ​ភាព​គ្រោះថ្នាក់ (សត្វ​ពស់ ឬ​អ្វី​ផ្សេង​អាច​វាយ​ប្រហារ​វា​)"៕

ចុចអាន៖

ប្រភព៖ Metro   ប្រែសម្រួល៖ ប៊ុនធឿន