ចេញពិន្ទុវាយតម្លៃកម្លាំងម៉ាស៊ីន Oppo Reno Ace 2 ត្រៀមប្រកាសថ្ងៃ ១៣ មេសានេះហើយ
- 2020-04-07 06:05:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញពិន្ទុវាយតម្លៃកម្លាំងម៉ាស៊ីន Oppo Reno Ace 2 ត្រៀមប្រកាសថ្ងៃ ១៣ មេសានេះហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Oppo ត្រៀមរួចជាស្រេចក្នុងការប្រកាសស្មាតហ្វូនថ្មី Reno Ace 2 នៅថ្ងៃទី ១៣ មេសាក្នុងទីផ្សារប្រទេសចិន។ ក្រឡេកទៅមើលពិន្ទុវាយតម្លៃកម្លាំងម៉ាស៊ីន ក៏ត្រូវបានបែកធ្លាយនៅមុននេះបន្តិចលើកម្មវិធី AnTuTu Benchmark។
តាមលទ្ធផលតេស្តនៃម៉ាស៊ីនម៉ូឌែល PDHM00 ឬស្មាតហ្វូន Oppo Reno Ace 2 លើ AnTuTu ទទួលបានពិន្ទុខ្ពស់ដល់ទៅ ៥៦០ ២១៧ ពិន្ទុ ដែលបែកចែកតាមលទ្ធផលវាយតម្លៃដូចខាងក្រោម៖
បញ្ជាក់ថា Reno Ace 2 តាមដំណឹងល្ហិចល្ហៀងនឹងមានបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 865 អមជាមួយជម្រើស RAM 8/12GB ក៏ដូចជាអង្គផ្ទុក 128/256GB។ ថាមពលថ្មមានទំហំ 4 000mAh គាំទ្របច្ចេកវិទ្យាសាកថ្មរហ័សកម្លាំង ៦៥ វ៉ាត់ SuperVOOC 2.0 ដោយទំហំអេក្រង់ ៦,៥ អ៊ីញ បន្សល់ស្នាមឆករាងរង្វង់តូចមួយនៅផ្នែកខាងឆ្វេង៕
អានអត្ថបទ:
ប្រៀបធៀបតម្លៃ S20 Ultra / Find X2 Pro ថ្មី និងមួយទឹកកំពុងលក់តាមហាង
អ្នកវិទ្យាសាស្ត្រចិនបង្កើតម៉ាស់ថ្មីមានប្រសិទ្ធភាពខ្ពស់ជាងម៉ាស់ N95