ក្រសួង​ការងារ ជូនដំណឹង​ការលើកថ្ងៃឈប់សម្រាក​ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយឲ្យធ្វើការធម្មតា

  • 2020-04-07 07:06:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បាន​ជូនដំណឹង​នៅថ្ងៃទី៧ ខែមេសា ឆ្នាំ​២០២០នេះថា ការឈប់សម្រាក ចំនួន៤ថ្ងៃ ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិនៅថ្ងៃទី១៣, ១៤, ១៥, និង ១៦ ខែមេសា ឆ្នាំ​២០២០ ខាងមុខនេះ ត្រូវបានលើកពេល។

រាជរដ្ឋាភិបាល​បាន​កំណត់​ចំនួន​ថ្ងៃ​ត្រូវសងការឈប់សម្រាក​ចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះ​ចំនួន ៥ថ្ងៃ ជូន​កម្មករ-និយោជិតវិញ នៅពេលវេលាសមស្របណាមួយ។ ជាមួយគ្នានេះ ក្រសួងការងារ ប្រាប់​ឱ្យបន្តធ្វើការដូចថ្ងៃធម្មតា​នៅតាមសហគ្រាស​ គ្រឹះស្ថានរបស់ខ្លួន ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly