ស្រឡាញ់​ពេក អ្នក​គាំទ្រ​តូច​ខំ​រត់​យក​អាំងប៉ាវ​២មក​ជូន ប្រុស​សង្ហា នូ ឧសភា លុះ​ឆែក​មើល​ហើយ​ផ្ទុះ​សំណើច​តែ​ម្ដង

  • 2020-04-07 08:06:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក នូ ឧសភា ត្រូវ​បាន​មាន​គេ​ស្គាល់ និង​គាំទ្រ​ច្រើន បន្ទាប់​ពី​បាន​ចូល​សម្ដែង​រឿង "ថ្ងៃ​​មុន​ស្អប់ ថ្ងៃ​នេះ​ស្រឡាញ់"។ ហើយ​ក្រោយមក​លោក ក៏​បាន​លេច​មុខ​ក្នុង​រឿង​ជា​ច្រើន ពិសេស​ភាពយន្ត​ខ្នាត​ធំ​មួយ​ចំនួន​ទៀត "នាឡិកា​ដាស់​វិញ្ញាណ" ធ្វើ​ឲ្យ​លោក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ច្រើន​ឡើង។

ថ្មី​ៗ​នេះ លោក​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កំពត ហើយ​វេលា​នោះ​លោក​បាន​ជួប​ជាមួយ​នឹង​អ្នក​គាំទ្រ​តូច​ម្នាក់។សកម្មភាព​របស់​ពួក​គេ ​បាន​ធ្វើ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម។ កុមារី​តូច​ដែល​មិន​ដឹង​ថា​មាន​ឈ្មោះ​អ្វី បាន​ស្គាល់​លោក ឧសភា យ៉ាង​ច្បាស់ ពិសេស​តាម​រយៈ​ការ​សម្ដែង​ក្នុង​រឿង "អ្នក​ម៉ាក់​ក្មេងៗ"។ អ្នក​គាំទ្រ​តូច រំភើប​ខ្លាំង​ក្រោយ​ពី​បាន​ឃើញ​តារា​ក្នុង​ដួង​ចិត្ត​របស់​គេ ហើយ​គេ​បាន​នាំ​យក​អាំងប៉ាវ​ចំនួន​២​កញ្ចប់​មក​ប្រគល់​ឲ្យ​តារា​ប្រុស។

អ្នក​គាំទ្រ​តូច បាន​បង្ហាញ​ពី​អាការ​អឹមអៀន ក្រោយ​ទទួល​បាន​សំណួរ​មួយ​ចំនួន​ពី អាយដល​របស់​គេ ដូច​ជា "ស្គាល់​ពូ​អត់?" នាង​តូច​ឆ្លើយ​ថា "អត់"។ "ចុះ​បើ​អត់ ហេតុ​អី​បាន​ឲ្យ​អាំងប៉ាវ​ពូ?” សំណួរ​របស់​អាយដល កាន់​តែ​អៀន នឹង​ស្នើ​ឲ្យ​តារា​ប្រុស​សង្ហា ទទួល​យក​អាំវប៉ាវ​របស់​ខ្លួន​សិន។ ក្រោយ​ពី​តារា​ក្នុង​ដួង​ចិត្ត​បាន​ព្រម​ទទួល​កាដូ​របស់​ខ្លួន​ហើយ អ្នក​គាំទ្រ​តូច​រូប​នេះ រត់​បក​ក្រោយ​ទៅ​វិញ​យ៉ាង​លឿន ជាមួយ​ការ​អៀនប្រៀន។

វិល​មក កំលោះ​សង្ហា នូ ឧសភា វិញ បាន​ផ្ទុះ​សំណើច ក្រោយ​ពី​បាន​ឃើញ​អ្វី​នៅ​ក្នុង​អាំវប៉ាវ​របស់​អ្នក​គាំទ្រ​តូច។ ប្រិយមិត្ត​ផ្សេង​ទៀត​បាន​លើក​ឡើង​ថា នាង​តូច ក្រោយ​បាន​ឃើញ​អាយដល​របស់​ខ្លួន​ភ្លាម មិន​ដឹង​ធ្វើ​យ៉ាង​ណា មាន​តែ​អាំងប៉ាវ ក៏​រត់​យក​មក​ឲ្យ​តែ​ម្ដង​បង្ហាញ​ពី​ទឹក​ចិត្ត​ស្រឡាញ់​គាំទ្រ។ ងាក​មក​លោក ឧសភា វិញ ភ្លាត់​ថា "កូន​អ្នក​កំពត​ពិត​ជា​គួរ​ឲ្យ​ស្រឡាញ់​មែន!”។

តោះ...ទស្សនា​ពួក​គេ​ទាំង​ពីរ ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា