ចូលរួមរំលែកទុក្ខ! ពេទ្យឥណ្ឌូនេស៊ី ២៤នាក់ ស្លាប់ក្រោយឆ្លង Covid-19 ព្រោះខ្វះខាតឧបករណ៍ការពារ

  • 2020-04-07 09:40:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឥណ្ឌូនេស៊ី​បាន​ប្រកាស​អំពី​ការកើនឡើង​ករណី​ឆ្លង​ជំងឺ​កូវី​ដ​១៩​ប្រចាំ​ថ្ងៃ​ដ៏​ច្រើន​បំផុត​កាលពី​ថ្ងៃ​ចន្ទ​ទី​០៦​មេសា ហើយ​សមាគម​វេជ្ជសាស្ត្រ​បាន​និយាយថា វេជ្ជបណ្ឌិត​២៤​នាក់​បាន​ស្លាប់​នាក់​បន្ទាប់​​ពី​ឆ្លង​វីរុស​កូរ៉ូ​ណានេះ​។​

​ការកើនឡើង​នៃ​ចំនួន​អ្នកស្លាប់​ក្នុងចំណោម​វេជ្ជបណ្ឌិត​ដែល​បាន​កើនឡើង​ទ្វេ​ដង​ចាប់តាំងពី​សប្តាហ៍​មុន​មក បន្ទាប់ពី​មាន​ការរិះគន់​អំពី​កង្វះ​ឧបករណ៍​ពេទ្យ​ការពារ​នៅ​ឥណ្ឌូនេស៊ី​។​ ​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន​២១៨​នាក់ ដែល​បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ឥណ្ឌូនេស៊ី​កើនឡើង​ដល់ ២.៤៩១ នាក់​។ នៅក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​វីរុស​ទាំងអស់នេះ មាន​អ្នកស្លាប់​ដោយ​​សារ​ជំងឺ​នេះ ចំនួន​២០៩​នាក់ ដែល​ជា​ចំនួន​អ្នកស្លាប់​ខ្ពស់បំផុត​ជាង​គេ​នៅ​អាស៊ី នៅ​ក្រៅ​ប្រទេស​ចិន​៕​

ប្រភព ៖ rasmeinews