មាន​តែ​គ្រូ​ម្នាក់​ទេ ដែល​ធ្លាប់​ដឹកនាំ Real, Atletico និង Barcelona

  • 2020-04-07 10:04:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​តែ​បុរស​ម្នាក់​ទេ ដែល​ធ្លាប់​ដឹកនាំ​ក្លឹប Real Madrid ក្លឹប Atletico Madrid និង​ក្លឹប​ Barcelona។ បុរស​ម្នាក់​នោះ​គឺ Radomir Antic។ ជា​អកុសល​ លោក​បាន​ទទួល​មរណភាព​បាត់​ទៅ​ហើយ កាល​ពី​ថ្ងៃ​ទី៦ ខែ​មេសា ឆ្នាំ២០២០ ដោយសារ​តែ​ជំងឺ​កូវីដ-១៩ ក្នុង​អាយុ ៧១ឆ្នាំ។

លោក​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ ដែល​ធ្លាប់​ដឹកនាំ​ក្លឹប​ខ្លាំង​ៗ​អេស្ប៉ាញ​ទាំង ៣។ លោក Antic ដឹកនាំ​ក្លឹប Real Madrid កាល​ពី​ឆ្នាំ១៩៩១ និង​ឆ្នាំ១៩៩២។ លុះ​នៅ​រវាង​ឆ្នាំ១៩៩៥ ដល់​ឆ្នាំ២០០០ លោក​បាន​ដឹកនាំ​ Atletico Madrid ខណៈ​នៅ​ឆ្នាំ២០០៣ លោក​បាន​ដឹកនាំ​ Barcelona។

ក្នុង​ចំណោម​ក្លឹប​ទាំង ៣ លោក​ដឹកនាំ​ក្លឹប Atletico ជោគជ័យ​ជាង​គេ ដោយ​ឈ្នះ La Liga និង​ពាន Copa del Rey កាល​ពី​រដូវកាល ១៩៩៥/៩៦។

អាជីព​គ្រូ​បង្វឹក​ចុង​ក្រោយ​របស់​លោក​គឺ​នៅ​ក្លឹប​នៃ​លីគ​ប្រទេស​ចិន ខណៈ​ក្លឹប​ចុង​ក្រោយ​ ដែល​លោក​ដឹកនាំ​គឺ​ក្លឹប​លីគ​ទី២ ចិន Hebei Zhongji៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី