ពេល​ចូល​ហាត់​ទាហាន​ Son នឹង​ត្រូវ​ប្រឈម​នឹង​លំហាត់​អ្វី​ខ្លះ?

  • 2020-04-07 13:31:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Tottenham Hotspur កីឡាករ​ Son Heung Min នឹង​ត្រូវ​ចូល​ហ្វឹកហាត់​ហ្វឹក​ទាហាន​នៅ​ឯ​ប្រទេស​ដើម​កំណើត​របស់​ខ្លួន​ គឺ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​នៅ​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ២០២០​ខាង​មុខ​នេះ​ហើយ​ នេះ​បើ​យោង​តាម​សម្ដី​របស់​មន្ត្រី​កង​ម៉ារីន​នៅ​ឯ​ប្រទេស​នេះ​។

នៅ​ក្នុង​កំឡុង​ពេល​ហ្វឹកហ្វឺន​នេះ​ Son នឹង​ត្រូវ​ឆ្លង​កាត់​​ការ​ហ្វឹកហាត់​ ភាព​ស៊ាំ​នឹង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ការ​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​ ការ​ដើរ​ឬ​រត់​ចម្ងាយ​ឆ្ងាយ​រហូត​ដល់​ទៅ​ ៣០​គីឡូម៉ែត្រ​ជា​មួយ​នឹង​ស្ពាយ​សម្ភារៈ​នានា​ជា​មួយ​នឹង​កាបូប​ទម្ងន់​ ៤០​គីឡូក្រាម​។

យ៉ាង​ណា​មិញ​ ខ្សែ​ប្រយុទ្ធ​វ័យ​ ២៧​ឆ្នាំ​រូប​នេះ​ នឹង​ធ្វើ​ការ​ហ្វឹកហាត់​ដើម្បី​បញ្ចប់​កាតព្វកិច្ច​ជា​ទាហាន​នេះ​​តែ​រយៈពេល​ ៣​សប្ដាហ៍​ប៉ុណ្ណោះ​ គឺ​ចំ​ពេល​ដែល​ខាង​ Premier League បាន​ពន្យារ​ពេល​ការ​ប្រកួត​ដោយ​សារ​តែ​ស្ថានភាព​ជំងឺ​កូវីដ-១៩​មិន​មាន​ភាព​ធូរ​ស្បើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ចំពោះ​បុរស​ដែល​មាន​សម្បទា​គ្រប់គ្រាន់​ទាំង​អស់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​បម្រើ​ជា​យោធា​យ៉ាង​តិច​២ឆ្នាំ ដើម្បី​ត្រៀម​ទប់​ទល់​នឹង​សង្គ្រាម​ជា​មួយ​កូរ៉េ​ខាង​ជើង​ដោយ​ប្រការ​ណា​មួយ​ តែ​ចំណែក​ឯ​ Son វិញ​កាតព្វកិច្ច​រហូត​ដល់​២​ឆ្នាំ​ ត្រូវ​លុប​ចោល​ ដោយ​សារ​តែ​កីឡាករ​រូប​នេះ​បាន​នាំ​មេដាយ​មាស​ពី​កម្មវិធី​ Asian Game ​មក​ដល់​ប្រទេស​ខ្លួន​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​៕

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម