បើក​ការ​ប្រកួត​ជា​ថ្មី​វិញ​នេះ​ អេ​ ភូថង​ សប្បាយ​ចិត្ត​ជំនួស​សិស្ស​

  • 2020-04-08 02:39:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ប្រចាំ​សមាគម​កីឡា​ក្រសួង​កសិកម្ម​ លោក​ អេ​ ភូថង​ ថា​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ដែល​ដឹង​ថា​បើក​ការ​ប្រកួត​ឡើង​វិញ​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​បែប​នេះ។​

លោក អេ ភូថង

លោក​ អេភូថង​ បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​សប្បាយ​វិញ​គឺ​រក​អ្វី​ប្រៀប​មិន​បាន​ សប្បាយ​ចិត្ត​ជំនួស​សិស្សៗ​តែ​ម្ដង​ ព្រោះ​ដោយ​សារ​តែ​ពេល​ផ្អាក​នោះ​ម្នាក់ៗ​ពិបាក​ចិត្ត​ និង​មិន​ដឹង​ថា​ត្រូវ​ទៅណា​នោះ​ទេ។​ ស្រប​ពេល​អត់​បាន​ឡើង​ប្រកួត​អ្នក​ភាគ​ច្រើន​ជួប​បញ្ហា​ជីវភាព​ បើ​បាន​ប្រកួត​វិញ​បែប​នេះ​កីឡាករ​នឹង​បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ និង​ចាយ​វាយ​ខ្លួន​ឯង​វិញ។​

រំលឹក​ដែរ​ថា​ ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន ​ថ្ងៃ​ទី៧​ ខែ​មេសា​ ២០២០​ ម្សិលមិញ​នេះ​បាន​បញ្ជាក់​ថាអាចបើក​ការ​ប្រកួត​ប្រដាល់​ឡើង​វិញ​សម្រាប់​ជា​ការ​កម្សាន្ត​ដល់ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទស្សនា​តាម​ផ្ទះអំឡុងជំងឺ COVID-​19 ប៉ុន្តែ​បិទ​មិន​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​ចូល​មើល​ផ្ទាល់​នោះ​ទេ៕​

លោក អេ ភូថង និង​សិស្ស

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម