នាឡិកា​ឆ្លាតវៃ Xiaomi ថ្ម​កាន់​ ៣០ ​ថ្ងៃ​មាន​អាវក្រោះ​ការពារ​ទឹក តម្លៃ​ធូរ​ត្រឹម​តែ ២១ ដុល្លារ

  • 2020-04-08 07:10:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុល​សម្ព័ន្ធ Haylou របស់​ក្រុមហ៊ុន Xiaomi ថ្មីៗ​នេះ បាន​ចេញ​ផ្សាយ​នូវ​នាឡិកា​ឆ្លាតវៃ​ម៉ូឌែល Haylou Solar ​ដែល​ជា​ Smartwatch ​តម្លៃ​ធូរ​ត្រឹម ១៤៩ យន់​ឬ​ប្រមាណ ២១ ដុល្លារ​អាមេរិក​ តែ​ប៉ុណ្ណោះ។

នាឡិកា​នេះ​មាន​រចនាបថ​សាមញ្ញ ដោយ​គែម​ដែក​ព័ទ្ធ​ជុំវិញ​លើ​ផ្នែក​អេក្រង់​ទំហំ ១,២៨ អ៊ីញ មាន​កម្រិត​បង្ហាញ 240x240px ដែល​គាំទ្រ​មុខងារ​ការពារ​ជម្រាប​ទឹក IP68 ថែម​ទៀត​ផង។

+មុខងារ​សំខាន់ៗ​របស់ Haylou Solar៖

  • គាំទ្រ​ការ​តាមដាន​លំហាត់ប្រាណ ១២ បែប
  • អាច​វាស់ស្ទង់​ចង្វាក់​បេះដូង
  • អាច​តាមដាន​ការ​គេង
  • គាំទ្រ​ការ​ភ្ជាប់​ទៅ​កាន់​ប្រព័ន្ធ Android និង iOS តាម​កម្មវិធី Haylou Fit
  • គាំទ្រ​ការ​បញ្ជូន​សារ​សំឡេង Notification
  • អាច​បញ្ជា​បិទ​បើក​ចម្រៀង
  • ថ្ម​កាន់​បាន​ដល់​រយៈ​ពេល ៣០ ​ថ្ងៃ៕

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម