តម្លៃ​កីឡាករសរុប Man City និង Liverpool ធ្លាក់ចុះខ្លាំងជាង​ក្លឹប PL ណា​ទាំង​អស់​ក្នុង​រដូវកាលនេះ

  • 2020-04-09 07:59:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រីរុសរាតត្បាត Covid-19 បានធ្វើឱ្យបាល់ទាត់អង់គ្លេសត្រូវផ្អាកបណ្ដោះអាសន្ន ជាហេតុនាំឱ្យតម្លៃ​កីឡាករ​សរុប​របស់​ក្លឹប Manchester City និង Liverpool ក្នុង​រដូវកាល​នេះ បាន​ខាត​បង់​ធ្ងន់ធ្ងរ​ជាង​ក្លឹប​នៅ Premier League ណា​ទាំងអស់ ពោលគឹ​ត្រូវ​ខាត​បង់ប្រហែល ២២៤លានផោន និង ២០៥លានផោន

បើតាម​ការ​វាយតម្លៃរបស់គេហទំព័រ Transfermarkt តម្លៃសរុប​របស់កូន​ក្រុម​ Pep Guardiola រដូវកាល​ឆ្នាំ ​២០១៩-២០២០​ មាន​ប្រហែល ៩១៧លានផោន ធ្លាក់ចុះ ២២៤លានផោន។ ដោយឡែក​​តម្លៃ​ខ្លួន​សរុប​របស់​កូនក្រុម​លោក Jurden Klopp វិញ មានប្រហែល ៨៧០លានផោន ធ្លាក់ចុះ ២០៥លានផោន

ការ​ធ្លាក់​ចុះតម្លៃ​សរុប​របស់​ក្លឹប​​មេឃខៀវ និង​ហង្សក្រហម ត្រូវ​បាន​ Transfermarkt ធ្វើ​ឡើង​ដោយ​ផ្អែកលើ​កត្តាជាច្រើន​បូក​បញ្ចូល​គ្នា​រួម​មាន គិត​លើ​អាយុកីឡាករ រយៈពេល​នៃ​កុងត្រា និង​តម្លៃ​ផ្ទេរកីឡាករ​កាល​​ពី​រដូវកាល​មុន។

បើនិយាយ​ពី​អាយុ បើកីឡាករ​ណា​កើត​មុនឆ្នាំ​ ១៩៩៨ នឹង​ខាត​អស់ ២០% ចំណែកកីឡាករ​កើត​ឆ្នាំ ១៩៩៨ នឹងខាតអស់ ១០%។ នេះដោយសារតែ​តម្លៃ​កីឡាករ​អាយុ ២២​ឆ្នាំ ឬក្មេងជាងនេះ មាន​ច្រើនជាងកីឡាករ​ចាស់ៗ ដូច្នេះ​ហើយ​ក្រុម​ណា​មាន​កីឡាករ​ល្អច្រើន អាយុ​លើស​២២​ឆ្នាំ ទំនង​​ជា​ខាត​បង់​ធ្ងនធ្ងរ។

មើល​តារាង​តម្លៃ​ខាងក្រោម!

ប្រភព៖ BBC   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ