រឹត​តែ​លែង​អផ្សុក​ហើយ Soyo ដាក់​រឿង​ថ្មី​ៗ​ច្រើន​ណាស់ ឲ្យ​បង​ប្អូន​មើល​នៅ​ផ្ទះ​ដោយ​សេរី

  • 2020-04-09 10:37:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន​ដែល​ទទួល​បាន Soyo បាន​ត្រៀម​កញ្ចប់​ភាពយន្ត​ជា​ច្រើន​រឿង​ណាស់​សម្រាប់​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ភាពយន្ត​អនឡាញ​​ដែល​អាច​ប្រិយមិត្ត​អាច​ទស្សនា​ភាពយន្ត​ល្បី​ៗ​ទាំង​នៅ​លើ​ទូរសព្ទ​ដៃ​ផ្ទាល់​ខ្លួន គ្រប់​ពេល គ្រប់​ទី​កន្លែង​បាន។

តាម​លោក ស៊ុត ឈាង​ឡេង អ្នក​គ្រប់គ្រង​កម្មវិធី Soyo ប្រាប់​ថា លោក​បាន​ត្រៀម​ច្រើន​រឿង សុទ្ធ​ជា​រឿង​ល្បី​ៗ​ល្អ​មើល និង​ទើប​តែ​ទម្លាក់​ចេញ​រោង​កុន​ប៉ុណ្ណោះ។ ធ្វើ​បែប​នេះ ដើម្បី​ជួយ​បញ្ចៀស​បង​ប្អូន​ប្រជាពលរដ្ឋ ពិសេស​ប្រិយមិត្ត​របស់ Soyo កុំ​ឲ្យ​ជួប​រឿង​អផ្សុក អំឡុង​ពេល​សម្រាក​នៅ​ផ្ទះ ដោយ​សារ​មិន​អាច​ចេញ​ពី​ផ្ទះ​បាន ព្រោះ​តែ​មេរោគ​រលាក​សួត​ថ្មី Covid-19។

"​សរុប​ទៅ យើង​មាន​ប្រហែល ៣០រឿង សុទ្ធ​តែ​ថ្មី​ៗ​ទាំង​អស់​ដែល​ទើប​ទម្លាក់​ពី​រោង ហើយ​រឿង​ទាំង​នោះ ​ភាគ​ច្រើន​ជា​រឿង "បែប​កំប្លែង រន្ធត់ នឹង មនោសញ្ចេតនា​កំប្លែង..."។

នៅ​ដំណាក់​កាល​ដំបូង​នេះ តាម​អ្នក​គ្រប់​គ្រង​ដដែល Soyo បាន​សម្រេច​ដាក់​ជូន​ប្រិយមិត្ត​ចំនួន ៧​រឿង​សិន​សម្រាប់​ខែ​មេសា​នេះ ដែល​ជា​រឿង​ល្បី​ៗ​របស់​ប្រទេស ថៃ និង​ឥណ្ឌូណេស៊ី ក្នុង​នោះ​មាន​ដូច​ជា​រឿង "ព្រះ​ម៉ែ​នាគរាជ២" "ម៉ូតូ​ឌុប​បះ​សក់" "អាង​នរក" "ខ្មោច​ត្រឡោក​បែក" ជា​ដើម។ ដោយ​ឡែក​រឿង​ផ្សេង​ៗ​ជាង ២០​រឿង​ទៀត នឹង​ដាក់​ជូន​បន្ត​បន្ទាប់​ដែរ៕

តោះ...ទស្សនា​វីដេអូ Trailer នៃ​រឿង​មួយ​ចំនួន​ខាង​ក្រោម៖

រឿង "អាង​នរក"

រឿង "ព្រះម៉ែ​នាគរាជ្យ២"

រឿង "ម៉ូតូឌុប​បះ​សក់"

រឿង "កញ្ចក់​ឃុំ​បិសាច"

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម