ពិសេសណាស់! ផ្សារទំនើបទើប​សម្ពោធថ្មី ​បញ្ចុះតម្លៃពិសេសលើផលិតផលជាង ៥០០មុខ

  • 2020-04-09 11:45:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារទំនើបហ៊្វែរផ្លាស បាន​បើក​សម្ពោធ​កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ មាន​ទីតាំងនៅតាមដងវិថីមុន្នីរ៉េត (ផ្លូវលេខ ២១៧) ក្បែរផ្សារស្ទឹងមានជ័យចាស់។

ដើម្បីបំពេញសេចក្តីត្រូវការ និងជាតម្រូវការ​ចាំបាច់ប្រចាំថ្ងៃរបស់អតិថិជន ផ្សារទំនើបហ៊្វែរផ្លាស បាននាំចូលទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងនោះមាន៖ ទំនិញមកដល់ថ្មី និងពេញនិយមសម្រាប់ទីផ្សារ ជាង ១ម៉ឺន​មុខ នាំចូលពីប្រទេសថៃ និង១០០០មុខ មកពីប្រទេសចិន។ ដោយឡែកទំនិញ ៥០០មុខផ្សេងទៀត គឺជាទំនិញបញ្ចុះតម្លៃពិសេសប្រចាំថ្ងៃ។ លើសពីនេះ ផ្សារទំនើបហ៊្វែរផ្លាស មានទំនិញ ១២០០០មុខដទៃទៀត សុទ្ធតែជាទំនិញល្បី និងទទួលស្គាល់ពាសពេញទីផ្សារពិភពលោក។

ដើម្បីបម្រើ​​ឲ្យ​ទាន់សេចក្តីត្រូវការ និងបង្កភាពងាយស្រួលសម្រាប់អតិថិជន ផ្សារទំនើបហ៊្វែរផ្លាស មានផ្តល់ជូនសេវាកម្មបន្ថែម ដូចជា ចៀន ឆា ចំហុយ អាំង ដោយមិនគិតថ្លៃចំពោះអាហារប្រភេទស្រស់។ ហ៊្វែរផ្លាស មានទីតាំងចំណតរថយន្ត និងម៉ូតូ ធំទូលាយ ដែលមានបរិយាកាសល្អប្រកបដោយផាសុកភាព និងមិនគិតថ្លៃចំណតទៀតផង។

កាន់តែពិសេស និងជាជម្រើសដ៏ងាយស្រួល អតិថិជនអាចបញ្ជាទិញទំនិញរបស់ខ្លួន តាមរយៈ​ប្រព័ន្ធអនឡាញមានដូចជា Nham24 និង E-Get S ដែលយើងបានជ្រើសរើសប្រភេទទំនិញសុទ្ធតែគុណភាពល្អ ស្តង់ដាខ្ពស់ និងមានសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋាន ឬ អតិថិជនអាចទាក់ទងមកកាន់ផ្សារទំនើបរបស់យើង តាមរយៈ​ទូរសព្ទលេខ ០៨៥ ៥៥៥ ៧៤១ និង ០៨៥ ៥៥៥ ៧៤២ ឬ​ មកកាន់ទីតាំងរបស់ផ្សារយើងផ្ទាល់តាមរយៈ​អាស័យដ្ឋាននៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ទមានជ័យ រាជធានីភ្នំពេញ។

កុំភ្លេច​ណា ផ្សារទំនើបហ៊្វែរផ្លាស ផ្តល់ជូនប្រម៉ូសិនពិសេសពេញមួយខែ ចាប់ពីថ្ងៃទី ០១ រហូតដល់ ថ្ងៃទី ៣០ មេសា ២០២០។ ដើម្បីកុំឲ្យ​ឱកាសដ៏ល្អនេះកន្លងផុតទៅ សូមអញ្ជើញអតិថិជនទាំងអស់ មកកាន់ផ្សារទំនើបហ្វែរផ្លាសកុំបីខាន៕

អត្ថបទពេញនិយម