ម៉ូដ និងពណ៌សក់ទាំង ១០លេចធ្លោអស់ស្ទះរបស់ Lisa តាំងពីសម័យ Debut ដំបូងមក

  • 2020-04-10 04:27:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូដសក់របស់សមាជិក BLACKPINK តែងផ្លាស់ប្ដូរគ្រប់ពេល ពិសេសពេលត្រូវ Comeback មកវិញម្ដងៗ មិនខុសពីក្រុមតារាផ្សេងទៀតទេ។ ប៉ុន្តែក្នុងចំណោមសមាជិកទាំង ៤ ឃើញថា Lisa ដូចជាឧស្សាហ៍ប្ដូរស្ទីលញឹកជាងគេ។

ជារៀងរាល់ឆ្នាំ ចាប់តាំងពី Debut មក Lisa តែងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជានិច្ច ពេលបង្ហាញមុខម្ដងៗជាមួយនឹងសម្រស់ស្រស់ស្អាត ហើយប្លែកជានិច្ច មើលមិនធុញឡើយ។ ដូចនេះមកមើលទាំងអស់គ្នា នូវម៉ូដសក់ ទាំង ១០ពណ៌ និងស្ទីលខុសៗគ្នារបស់សមាជិកពៅគេរបស់ Lisa តាំងពីបទ Debut មកទល់បច្ចុប្បន្ន៖

១. សក់ពណ៌ទង់ដែង ហាយឡាយលឿង (បទ "Boombayah")

២. សក់ពណ៌ទឹកដោះគោ ហាយឡាយជាមួយពណ៌ផ្ទៃមេឃ (បទ "Whistle")

៣. សក់វែងពណ៌ទង់ដែងលឿង (បទ "Playing With Fire")

៤. សក់ពណ៌ទឹកប្រាក់ លាយផ្ទៃមេឃ (បទ "Stay")

៥. ម៉ូដសក់បែបសិស្សសាលា ពណ៌ទឹកក្រូច (បទ "As If It's Your Last")

៦. ម៉ូដសក់បែបសាមញ្ញ តែងវែងជាងមុន ពណ៌ត្នោត (បទ "Forever Young" និង "Ddu-Du Ddu-Du")

៧. ម៉ូដសក់ខ្លី មូររួញ ពេលឡើងសម្ដែងបទ "Swalla"

៨. សក់ខ្លីកាត់វ៉ាល់ ជាមួយសក់សេះពីមុន ពណ៌ប្រផេះ (បទ "Don't Know What To Do")

៩. ម៉ូដសក់វែង ពណ៌ផ្ទៃមេឃ និងទង់ដែង (បទ "Kill This Love")

១០. សក់វែងចងឡើងបែបសាមញ្ញ តែប្លែកស្អាតបំផុត ពេលឡើងសម្ដែងក្នុងកម្មវិធី Coachella ២០១៩

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម