អាហារ​ពេល​ព្រឹក​ប្រទេស​ទាំង​១២​ទំនង​ៗ​ណាស់​ មាន​មួយ​ណា​អ្នក​ធ្លាប់​ញ៉ាំ​អត់?

  • 2014-11-22 12:45:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ផ្សេង​គ្នា​មិន​ត្រឹម​តែ​មាន​ការ​រស់​នៅ​ និង​ភាសា​ផ្សេង​គ្នា​នោះ​ទេ​ សូម្បី​តែ​អាហារ​ហូប​ចុច​ក៏​ផ្សេង​គ្នា​ដែរ។ នៅ​ព្រឹក​នេះ​ ប្រិយមិត្ត​មាន​បាន​ញ៉ាំ​អាហារ​អី​ហើយ​នៅ?

 

អាហារ​ពេល​ព្រឹក​របស់​ប្រជាជន​ខ្មែរ​ដែល​ពេញ​និយម​ជាង​គេ ​គឺ​អាច​ជា​បាយ​សាច់​មាន់​ បាយ​សាច់​ជ្រូក​ គុយទាវ​ មី​ខ​គោ​ ឬ​បបរ។ ចុះ​មាន​ដឹង​ថា​ប្រទេស​ផ្សេង​ៗ​ គេ​ញ៉ាំ​អី​ដែរ​សម្រាប់​អាហារ​ពេល​ព្រឹក​របស់​ខ្លួន?

 

ខាង​ក្រោម​នេះ​ជា​អាហារ​ពេល​ព្រឹក​របស់​ប្រទេស​មួយ​ចំនួន៖

 

១) អាហារ​ពេល​ព្រឹក​អង់គ្លេស៖ អាហារ​ពេល​ព្រឹក​មួយ​ចាន​ប៊ឹប​របស់​អង់គ្លេស​មាន​ សាច់​ក្រក​ សណ្ដែកសៀង​ សាច់​បី​ជាន់​ ពង​ទា​ចៀន​ ផ្សិត​ និង​នំប៉័ង​ដុត។

 

 

២)​ អាហារ​ពេល​ព្រឹក​ព័រទុយហ្គាល់៖ ចំណែក​អាហារ​ពេល​ព្រឹក​របស់​ប្រទេស​ព័រទុយហ្គាល់​វិញ​ គឺ​សាមញ្ញ​ទេ​ មាន​នំប៉័ង​ស្រោប​សាច់​ និង​បន្លែ​តិច​តួច​ និង​កាហ្វេ​មួយ​កែវ។

 

 

៣) អាហារ​ពេល​ព្រឹក​ប៉េរូ៖ ទាំង​អាហារ​ពេល​ព្រឹក​ ថ្ងៃ​ត្រង់​ និង​ពេល​ល្ងាច​ ដូច​ជា​មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ឡើយ​ គឺ​មាន​អាហារ​សមុទ្រ​​ត្រូវ​បាន​ចម្អិន​មាន​ម្រេច​ហិល​ៗ​តិច​ៗ។

 

 

-អាន​អត្ថបទ៖ វិធី​​​យក​ Six Pack ងាយ​ៗ​ ដែល​បុរស​ៗ​​អាច​​ធ្វើ​​បាន​នៅ​​ផ្ទះ​រាល់​​ព្រឹក​

 

 

៤) អាហារ​ពេល​ព្រឹក​ប្រេស៊ីល៖ មួយ​ចាន់​នេះ​ឃើញ​ហើយ​ទំនង​អត់? ក្នុង​មួយ​ចាន​អាហារ​ពេល​ព្រឹក​របស់​ប្រទេស​ប្រេស៊ីល​គឺ​មាន​នំប៉័ង​ ប៊ឺ​ សាច់​បន្ទះ​ ប្រូម៉ាស និង​ទឹក​ជ្រលក់។ ​

 

 

៥) អាហារ​ពេល​ព្រឹក​​ហ្វីលីពីន៖ អាហារ​ពេល​ព្រឹក​របស់​ប្រទេស​នេះ​ដែល​លេច​ធ្លោ​ជាង​គេ​គឺ​ស្វាយ​ ប៉ុន្តែ​តាម​ពិត​បាយ​ជា​អាហារ​ចម្បង​ ញ៉ាំ​ជាមួយ​សាច់ក្រក​ និង​ពង​ទា​ចៀន។ ​

 

 

៦) អាហារ​ពេល​ព្រឹក​​អាមេរិក៖ មើល​តាម​រូប​ អាហារ​ពេល​ព្រឹក​របស់​អាមេរិក​គឺ​មាន​នំ​ផែនខេក​ (Pancakes) ជាមួយ​នឹង​ស៊េរ៉ូ​ និង​ស្ទប៊ឺរី​ និង​សាច់​បី​ជាន់។ ​

 

 

៧)​ អាហារ​ពេល​ព្រឹក​បារាំង៖

អាហារ​ពេល​ព្រឹក​របស់​បារាំង​ដូច​ឃើញ​ក្នុង​រូប​ស្រាប់​មាន​នំប៉័ង​ ដែល​មាន​ស្ករ​សូកូឡា​ជា​ស្នូល​ ប៊ឺ​ ក្រែម​ ប៉ុន្តែ​មាន​រសជាតិ​ឆ្ងាញ់។

 

៨) អាហារ​ពេល​ព្រឹក​ថៃ៖

អាហារ​ពេល​ព្រឹក​ដ៏​ពេញ​និយម​របស់​ថៃ​គឺ​ត្រី​ចំហុយ​ហិល​ៗ​ សាច់​ជ្រូក​ហិល​ និង​ផ្អែម​ ជាមួយ​នឹង​បាយ។

 

 

៩) អាហារ​ពេល​ព្រឹក​វៀតណាម៖

អាហារ​ដ៏​ពេញ​និយម​របស់​ប្រទេស​វៀតណាម​គឺ​បបរ​ចាក​ខ្វៃ។ ​

 

 

១០) អាហារ​ពេល​ព្រឹក​ចិន៖   ថ្វីត្បិត​តែ​ចិន​សឹង​ជា​អធិរាជ​ខាង​មី​ស្រុះ​ ប៉ុន្តែ​អាហារ​ពេល​ព្រឹក​ប្រទេស​នេះ​ក៏​មាន​អ្វី​ផ្សេង​ដែរ​ ដូច​ជា​​បាយ​ សាច់​មាន់​ និង​ឆា​បន្លែ។ ​

 

 

១១) អាហារ​ពេល​ព្រឹក​កូរ៉េ៖

ចំណែក​អាហារ​ពេល​ព្រឹក​របស់​កូរ៉េ​ ដូច​អាហារ​ថ្ងៃ​ត្រង់​ ឬ​អាហារ​ពេល​ល្ងាច​របស់​ខ្លួន​ដែរ។ កូរ៉េ​មាន​ចាន​ជ្រួក​ស្ពៃ​ដ៏​តូច​មួយ​ បាយ​មួយ​ចាន​ និង​សម្ល​ពេញ​ដោយ​បន្លែ​មួយ​ចាន។ ​

 

 

១២) អាហារ​ពេល​ព្រឹក​ស៊ូដង់៖ អាហារ​ពេល​ព្រឹក​នៅ​ប្រទេស​នេះ​មាន​ជម្រើស​ច្រើន​ដែរ​ ប៉ុន្តែ​ជា​ធម្មតា​អាហារ​ពេល​ព្រឹក​មាន​ប្រេង​អូលីវ​ (olive oil ) ​មាន​សាច់​ក្រក​ធ្វើ​ពី​សាច់​ចៀម​ ត្រណាប់​ផ្លែ​ឈើ​ ប៊ឺ​ សាច់​មាន់​បារាំង​ ឬ​សាច់​គោ។

 

 

 

-អាន​អត្ថបទ៖ មិន​​ញ៉ាំ​អាហារ​ពេល​ព្រឹក អាច​បង្ក​ផល​ប៉ះពាល់ ៤​យ៉ាង​ធំៗ

 

 

ប្រភព៖  hostelbookers