​ដល់​ពេល ប្រពន្ធ​ សេន ប៊ុនថេន និង​ប្រពន្ធ​ វ៉ន វីវ៉ា ឆ្លើយ​ឆ្លង​គ្នា​ម្តង

  • 2014-11-24 16:13:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រី ខាន់ សោភ័ណ្ឌ ភរិយា​របស់​អ្នក​ប្រដាល់ សេន ប៊ុនថេន និង​អ្នក​ស្រី ស៊ន ដាវីន ​ភរិយា​របស់​អ្នក​ប្រដាល់ វ៉ន វីវ៉ា បាន​បញ្ចេញ​ទស្សនៈ​គាំទ្រ​ដល់​​មតិ​របស់​ស្វាមី​រៀង​ៗ​ខ្លួន បន្ទាប់​ពី​ប្តី​របស់​ពួក​គាត់​ទាំង​ពីរ​នាក់​ប៉ះ​ទង្គិច​ពាក្យ​សំដី​​​ជុំ​វិញ​ការ​អួតអាង​ដាក់​គ្នា​រឿង​ឡើង​សង្វៀន។

អ្នក​ស្រី ខាន់ សោភ័ណ្ឌ (កណ្តាល)​​នៅ​សង្វៀន SEA TV

 

អ្នក​ស្រី ខាន់ សោភ័ណ្ឌ បាន​លើក​ឡើង​ថា ៖«​ខ្ញុំ​គិត​ថា​ប្តី​ខ្ញុំ​មិន​អន់​ដល់​ថ្នាក់​ទៅ​សុំ​គេ​ឲ្យ​បន្ធូរ​ដៃ​ឲ្យ​នោះ​ទេ​ គាត់​មាន​តែ​គេ​សុំ​វិញ​ ខ្ញុំ​ដូច​ជា​ឆ្ងល់​ដែរ បន្ទាប់​ពី​ថ្ងៃ​ដែល វ៉ន វីវ៉ា ប្រកួត​ចាញ់​ប្តី​ខ្ញុំ​ នោះ​ប្តី​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​សុំឲ្យ​ វ៉ន វីវ៉ា និង​ប្រកួត​ជា​មួយ​គាត់​ម្តង​ទៀត​ដើម្បី​បញ្ជាក់​ ពី​ភាព​យុត្តិធម៌​ហេតុ​អី​គាត់​សុំ​ ហើយ​ម៉េច​មិន​ហ៊ាន​វ៉ៃ ឬ​ខ្លាច​បាក់​មុខ​ខ្លាច​ចាញ់​ម្តង​ទៀត​មែន ​លោក​ម្ចាស់​ខ្សែ​ក្រវ៉ាត់​ ISKA​ ហឺ​..ចាត់​ទុក​ថា​សំណាង​ទៅ​ថ្ងៃ​នោះ​បើ​កុំ​អាជ្ញា​កណ្តាល​នៅ​រាប់​ស៊ី​ម៉ោង និង​ធ្វើ​ជា​ឲ្យ​ពេទ្យ​ពិនិត្យ​ដោយ​ខ្លួន​គ្មាន​របួស​អី​បន្តិច​សោះ​ កុំ​អី​ថ្ងៃ​នោះ​យក​រេញ​ធ្វើ​ពូក​ដេក​ហើយ​ក៏​មិន​ដឹង​...!!​ ហា​ស​ហា»។

ស៊ន ដាវីន និង វ៉ន វីវ៉ា

ចំណែក កីឡា​ការិនី​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា និង​ជា​ម្ចាស់​មេដាយ​ប្រាក់​ស៊ីហ្គេម​​២០១៣ ស៊ន ដាវីន ​មិន​បាន​និយាយ​អ្វី​ច្រើន​ទេ​ដោយ​គ្រាន់​បង្ហាញ​នូវ​ទស្សនៈ​គាំទ្រ​ដល់​ប្តី​តែ​ប៉ុណ្ណោះ។ ដាវីន លើក​​ឡើង​ថា ៖«ខ្ញុំ​ជា​ប្រពន្ធ​ដូច​នេះ​ ខ្ញុំ​ទុក​កិត្តិយស​ឲ្យ​ប្ដី​ តប​សម្ដី​នាំ​តែ​ខ្មាស​គេ​ យ៉ាង​ណា​ក៏​ជា​រឿង​ប្ដី។ វ៉ៃ​៩​ដង ឈ្នះ​៨​ដង​ហើយ​ប្ដី​ខ្ញុំ​ ចាញ់​ម្ដង​ថា​ឯង​អន់​ អញ្ជើញ​អួត​ចុះ​អត់​ឈឺ​ក្បាល​ទេ​បង»។

 

ការ​ប៉ះ​​ទង្គិច​ពាក្យ​សំដី​ឌឺ​ដង​រវាង​​ជើង​ខ្លាំង​កម្ពុជា​ទាំង​ពីរ​បាន​ផ្ទុះ​ឡើង​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី​២២ ខែ​​វិច្ឆិកា​ បន្ទាប់​ពី សេន ប៊ុនថេន បាន​ប្រកួត​ចាញ់​កីឡាករ​បារាំង Antone Pinto នៅ​ព្រឹត្តិការណ៍ Thai Fight។ នៅ​រាត្រី​នោះ វ៉ន វីវ៉ា​បាន​សរសេរ​តាម​ Facebook ឌឺ​ដង​ដាក់ សេន ប៊ុនថេន​យ៉ាង​ចាស់​ដៃ ហើយ សេន ប៊ុនថេន ក៏​ឆ្លើយ​តប​វិញ​មិន​ធម្មតា​ដែរ៕

 វីដេអូ វ៉ន វីវ៉ា និង សេន ប៊ុនថេន http://youtu.be/4qLJ7qAYt_Q

អត្ថបទ៖ អៀង សូទ្រី