តារាចម្រៀង Rap មានលុយច្រើនជាងគេទាំង ១០ លើលោក
- 2014-11-24 21:37:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀង Rap មានលុយច្រើនជាងគេទាំង ១០ លើលោក
ចន្លោះមិនឃើញ
វិស័យចម្រៀងបែប Rap មានការពេញនិយម និងទទួលបានការគាំទ្រខ្លាំងនៅជុំវិញពិភពលោក ដោយសារប្រជាប្រិយភាពរបស់តារា Hip Hob។ ពួកគេម្នាក់ៗអាចស្វែងរកប្រាក់ចំណូលបានច្រើនមិនស្ទើរទេ ពីការលក់អាល់ប៊ុមចម្រៀង ក៏ដូចជាការសម្ដែង រហូតក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភក្នុងវិស័យសិល្បៈ។ ភាពលេចធ្លោចម្រៀង Rap កើតឡើង តាមរយៈការបញ្ចូលរវាង ទឹកដមសំនៀង កាយវិការ និង សមត្ថភាពផ្ទាល់របស់តារាចម្រៀង Rap។
ខាងក្រោមនេះ ជាតារាចម្រៀង Rap ដែលមានលុយកប់ពពក ទាំង ១០ លើពិភពលោក៖
១. Dr.Dre មានទ្រព្យសម្បត្តិជាង ៧៥០ លានដុល្លារ តាមរយៈការចុះកិច្ចព្រមព្រៀងលក់ Beats ទៅឲ្យ Apple។
២. P. Diddy មានទ្រព្យសម្បត្តិប្រមាណជាង ៧០០ លានដុល្លារ។ វីដេអូចម្រៀងរបស់លោកដែលល្បីខ្លាំង គឺមានចំណងជើងថា "Come with me” ហើយបង្ហាញក្នុងរឿង Godzilla ។
៣. Jay-Z មានទ្រព្យសម្បត្តិជាង ៥៥០ លានដុល្លារ។ លោកជាអ្នកផលិតចម្រៀង សហគ្រិន ហើយក៏បញ្ចេញលក់ចម្រៀង Rap លក់លើទីផ្សារជាប់ចំណាត់ថ្នាក់លេខ ១។
៤. Master P មានលុយជាង ៣៥០ លានដុល្លារ ។ អ្នកទាំងអស់គ្នា ប្រហែលជាមិនសូវបានឮឈ្មោះរបស់លោកទេ ។ លោកមានអាជីពជា វិនិយោគិន ផលិតករ និង តារាចម្រៀង Rap ដ៏ល្បីមួយរូបផងដែរ។
៥. 50 Cent មានឈ្មោះពេញហៅថា Curtis James Jackson ហើយមានទ្រព្យសម្បត្តិជាង ២៧០ លានដុល្លារ ។
៦. Eminem មានទ្រព្យសម្បត្តិស្មើជាទឹកប្រាក់សរុបប្រមាណ ១៧០ លានដុល្លារ។ លោកល្បីខាងការបង្ហាញក្បាច់ Rap លឿន ដូចដែលបានឃើញស្រាប់ក្នុងវីដេអូចម្រៀងមួយចំណងជើងថា “Rap God” ។
៧. Birdman មានទ្រព្យសម្បត្តិតម្លៃជាង ១៦០ លានដុល្លារ។ ជាងពីរទសវត្សរ៍កន្លងទៅ លោកបានបង្កើតផលិតកម្ម Cash Money Records ហើយឥឡូវនេះមាន Nicki Minaj Drake និង Juvenile ជាសមាជិក។
៨. Snoop Dogg មានលុយសរុបជាង ១២៥ លានដុល្លារ។ លោកតែងតែបង្ហាញខ្លួន អមដោយម៉ូដសក់ក្រង។
៩. Ice Cube មានលុយសរុបជាង ១២០ លានដុល្លារ។
១០. Lil Wayne មានទ្រព្យសម្បត្តិជាង ១១០ លានដុល្លារ ។ លោកចាប់ផ្ដើមបញ្ចូលខ្លួនក្នុងវិស័យចម្រៀង Rap ចាប់ពីឆ្នាំ ១៩៩៦៕
អាន ទស្សនាហើយ បានដឹងថាពូកែឆ្ពិនភ្នែកប៉ុណ្ណា? (វីដេអូ)
អាន គយគន់សម្រស់ស្រីស្អាត មុខស្រស់ ទាំង១០របស់ថៃតិចមើល៍!
ប្រែសម្រួល៖ សែម សុធារិទ្ធ ប្រភព៖ milwaukeewinterfest