ដំរី​វត្ត​ភ្នំ​​ចូល​និវត្តន៍​ល្បី​ដល់​ទូរទស្សន៍​ពិភព​លោក​ BBC

  • 2014-11-26 13:42:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំរី​នៅ​វត្ត​ភ្នំ​ ដែល​ខា​នឃើញ​​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ត្រូវ​បាន​រៀប​ចំ​ឲ្យ​ចូល​និវត្ត​ន៍​ ដែល​មិន​ត្រឹម​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ទេ​ សូម្បី​ទូរទស្សន៍​ល្បី​ដូច​ BBC ​របស់​អង់គ្លេស​ក៏​ចាប់​អារម្មណ៍​ដែរ។

 

 

សត្វ​ដំរី​នៅ​វត្ត​ភ្នំ​​ ដែល​គេ​ស្គាល់​ថា​ឈ្មោះ​ សំបូរ​ គឺ​បាន​ឈប់​ដឹក​ភ្ញៀវ​តាំង​ពី​ឆ្នាំ​២០១២​ ដោយសារ​​មាន​បញ្ហា​ជើង​ផង​ និង​ដោយសារ​មាន​ការ​រអ៊ូ​ថា​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍​ក្នុង​រាជ​ធានី​​ភ្នំពេញ​ផង។ ដំរី​នេះ​នឹ​ង​ត្រូវ​យក​នៅ​ដាក់​​នៅ​តំបន់​ភ្នំ​នៃ​ខេត្ត​មណ្ឌល​គិរី​ ប៉ុន្តែ​មុន​នឹង​ចាក​ចេញ​ ប្រជាជន​បាន​ធ្វើ​ពិធី​ជប់លៀង​ដោយ​ឲ្យ​ផ្លែ​ឈើ​ដល់​សំបូរ​ស៊ី​ជា​អាហារ។

 

ដំរី​នេះ​នៅ​ជាមួយ​នឹង​បុរស​ម្នាក់​ឈ្មោះ ​សិន សន​ ជាយូរ​​ឆ្នាំ​មក​ហើយ តាំង​ពី​គ្រួសារ​គាត់​ចាប់​បាន​ដំរី​នេះ​មាន​អាយុ​៨​ឆ្នាំ​នៅ​ក្នុង​ព្រៃ។ គាត់​ថា​ គាត់​នឹង​នឹក​ដល់​ដំរី​នេះ​ជា​មិន​ខាន​ពេល​បែក​ពី​វា។

 

ខាង​អភិរក្ស​សត្វ​ព្រៃ​ថា​ កម្ពុជា​បច្ចុប្បន្ន​មាន​សត្វ​ដំរី​ចិញ្ចឹម​ចំ​នួន​​៧៨​ក្បាល​ និង​ដំរី​ព្រៃតែ​​៤០០​ក្បាលប៉ុណ្ណោះ​​ ហើយ​ដំរី​អាស៊ី​នេះ​ត្រូវ​បាន​គេ​ចាត់​ចូល​ថា​កំពុង​តែ​ស្ថិត​ក្នុង​ការ​ផុត​ពូជ៕

 

ប្រភព៖ BBC

អត្ថបទពេញនិយម